ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

រដ្ឋមន្ត្រីយុត្តិធម៌ប្រកាសថា «ឆ្នាំនេះជាឆ្នាំវិន័យក្នុងវិស័យយុត្តិធម៌», មានមន្ត្រីខ្លះមួយខែមកធ្វើការតែម្តង 

រដ្ឋមន្ត្រីយុត្តិធម៌ប្រកាសថា «ឆ្នាំនេះជាឆ្នាំវិន័យក្នុងវិស័យយុត្តិធម៌», មានមន្ត្រីខ្លះមួយខែមកធ្វើការតែម្តង 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានប្រកាសខ្លាំង និងច្បាស់ៗថា «ឆ្នាំនេះជាឆ្នាំវិន័យក្នុងវិស័យយុត្តិធម៌»។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងបែបនេះ ក្នុងឱកាសលោក និងលោកកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល បើកសន្និសីទបាត បូកសរុបការងារយុត្តិធម៌ ឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

លោក កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមយកឱកាសសន្និបាតនេះ ប្រកាសថា ចាប់ពីចប់សន្និបាតនេះទៅ ឆ្នាំនេះជាឆ្នាំវិន័យក្នុងវិស័យយុត្តិធម៌។ ខ្ញុំបានណែនាំឲ្យចាប់ផ្តើមធ្វើការយកចិត្តទុកដាក់ ការត្រួតពិនិត្យមន្ត្រី តើមន្ត្រីណាខ្លះមកធ្វើការ មន្ត្រីណាខ្លះមិនមកធ្វើការ។ ក្រសួងយុត្តិធម៌ ក៏កំពុងអភិវឌ្ឍន៍ការកែទម្រង់ស្ថាប័ន […] អ្នកខ្លះមួយខែមកធ្វើការឃើញមុខម្តង!»។

លោករដ្ឋមន្ត្រីបន្តថា ឥឡូវចាប់ពីនេះទៅ គឺឆ្នាំវិន័យ ដែលមានន័យថា ពង្រឹងខាងវិន័យ។ បើតាមលោករដ្ឋមន្ត្រី គឺមានរបាយការណ៍ និងសក្ខីកម្មបញ្ជាក់ដែរថា មន្ត្រីខ្លះមិនមកកន្លែងធ្វើការកន្លះឆ្នាំឯណោះ ដែលត្រូវចាត់វិធានការតាមផ្លូវច្បាប់។

«យើងនិយាយពីប្រសិទ្ធភាពការងារយ៉ាងម៉េច បើមន្ត្រីអត់មកធ្វើការ»។ នេះជាការសង្កត់ធ្ងន់ៗបន្ថែម ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅចំពោះមុខថ្នាក់ដឹកនាំ ដែលបម្រើការងារក្នុងវិស័យយុត្តិធម៌។

ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីបានកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងវិស័យយុត្តិធម៌ និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលបានជួយអភិវឌ្ឍន៍វិស័យនេះ កាន់តែរីកចម្រើនជាលំដាប់។

លោក កើត រិទ្ធ បានថ្លែងថា ផ្អែកតាមលទ្ធផលរបាយការណ៍ក្នុងវិស័យយុត្តិធម៌ សម្រាប់ឆ្នាំ២០២១ គឺក្រសួងយុត្តិធម៌ និងសាលាក្តីគ្រប់ជាន់ថ្នាក់ បានអនុវត្តន៍ការងារប្រកបដោយស្មារតីទទួលខុសត្រូវ ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន ជាអាទិ៍ ការរៀបចំសេចក្តីព្រាងច្បាប់សំខាន់ៗ ក្នុងវិស័យយុត្តិធម៌ ការពិនិត្យ និងផ្តល់យោបល់ ផ្នែកទោសទណ្ឌ លើបញ្ញត្តិ និងបទដ្ឋានគតិយុត្តិ ដែលរៀបចំដោយក្រសួង/ស្ថាប័ននានា ការពង្រឹង និងបណ្តុះបណ្តាលសមត្ថភាពក្នុងវិស័យយុត្តិធម៌ ការដាក់ឲ្យដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ និងភាពខ្វះខាត ដែលបម្រើវិស័យយុត្តិធម៌ សម្តៅលើកកម្ពស់ និងប្រសិទ្ធភាព ការផ្តល់សេវាយុត្តិធម៌ និងការពង្រឹង និងការពង្រីកផ្នែកច្បាប់ ជាមួយអន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.