ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលរួមជាមួយ គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមប្រត្តិបត្តសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា
ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលបានប្រារព្ធពិធីសូត្រមន្ត ប្រោសព្រំ លើករាសី ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ឆ្នាំ២០២២ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ខែមេសា ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលរួមជាមួយ គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមប្រត្តិបត្តសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នា ។
ពិធីនេះបានប្រារព្ធធ្វើនៅនៅទីស្នាក់កាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃ៥អង្គ សូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល ដើម្បីជំរះនូវឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីឆ្នាំថ្មី និងសូមទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខមហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើទឹកដីកម្ពុជា។ ជាពិសេសសូមជួយបីបាច់ថែរក្សាឲ្យប្រទេសជាតិ ទទួលបាននូវ សុខសន្តិភាព និងការអភវឌ្ឍជានិច្ចនិរន្តរតទៅ ដើម្បីប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្តជីវភាពកាន់តែ ប្រសើរឡើងថែមទៀត។




