រដ្ឋបាលខណ្ឌដូនពេញ សូត្រមន្ត ប្រោះព្រំសិរីសួស្តី ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២
(ភ្នំពេញ)៖ នារសៀល ថ្ងៃចន្ទ ១០កើត ខែចេត្រ
ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ.ស.២០២២ ។
ពិធីសូត្រមន្តនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ដោយមានការអញ្ជើញចូលរួម ពីលោកលោកស្រីសមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ ការិយាល័យជុំវិញខណ្ឌ-មន្ត្រីរាជការរដ្ឋបាលខណ្ឌ លោក-លោកស្រីចៅសង្កាត់ និង នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង១១ និង ទីរួមផ្សារទាំង៣។
នៅក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំខណ្ឌ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាល ខណ្ឌដូនពេញទាំងអស់ ចូលកើតមានដល់អ្នកឲ្យបានគ្រប់ៗគ្នា និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ។




































