ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

តំណាងលោក ថោង ខុន នាំយកទេយ្យទាន-បច្ច័យប្រគេនដល់វត្តចំនួន៦នៅឃុំត្នោតជុំ ស្រុកបារាយណ៍ និងអំណោយមួយចំនួនទៀតចែកជូនគ្រូនិងសិស្ស

តំណាងលោក ថោង ខុន នាំយកទេយ្យទាន-បច្ច័យប្រគេនដល់វត្តចំនួន៦នៅឃុំត្នោតជុំ ស្រុកបារាយណ៍ និងអំណោយមួយចំនួនទៀតចែកជូនគ្រូនិងសិស្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ តាមអនុសាសន៍ណែនាំរបស់លោក ថោង ខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក, លោក នី ផល្លី ប្រធានក្រុមការងារបក្សប្រជាជនចុះជួយឃុំត្នោតជុំ និងលោកស្រី ហេង ពិសី ព្រមទាំងក្រុមគ្រួសារ និងសហការី បាននាំយកទេយ្យទានប្រគេនដល់ព្រះសង្ឃ និងបច្ច័យសម្រាប់កសាងវត្តចំនួន៦វត្ត អមដោយពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សជាប់បាក់ឌុបក្នុងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សកម្មភាពទ្រទ្រង់ពុទ្ធចក្រ និងអាណាចក្រនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅវត្តត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍។

នារសៀលថ្ងៃដដែលនោះ លោក នី ផល្លី និងលោកស្រី ហេង ពិសី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាខាបក្ស និងប្រធានក្រុមបក្សប្រជាជនកម្ពុជាមកពីភូមិទាំង៩នៃឃុំត្នោតជុំ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្នោតជុំ។

លោកបានគូសបញ្ចាក់ប្រាប់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ទទួលបាននូវសុខសន្តិភាព ការរីកចម្រើននៃសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋរីកចម្រើនគ្រប់ទិសទី។ បន្ថែមពីនោះ លោកបានផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពង្រឹងស្មារតីឆ្ពោះការទទួលបានជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ និងបានផ្តាំផ្ញើដល់ប្រធានក្រុមបក្សទាំងអស់ត្រូវរួមគ្នា និងផ្សព្វផ្សាយបន្តដល់សមាជិកក្រុមក្នុងការចូលរួមបម្រើ ថែរក្សា និងការពារសន្តិភាព ដើម្បីធានាដល់និរន្តរភាពនិងវិបុលភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

សារនយោបាយខាងលើដែលថ្លែងដោយ លោកប្រធានក្រុមការងារបក្សប្រជាជនចុះជួយឃុំត្នោតជុំទទួលបានការសារទរ និងគាំទ្រយ៉ាងក្លៀវក្លាពីអង្គពិធី ស្របពេលជាមួយគ្នានោះ ប្រធានក្រុមបក្សប្រជាជនកម្ពុជាមកពីភូមិទាំង៩នៃឃុំត្នោតជុំ បានប្តេជ្ញាបន្តពង្រឹងស្មារតីសមាជិកក្នុងក្រុមបក្សរបស់ខ្លួនដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិ។

សូមបញ្ជាក់ថា ទេយ្យទានសម្រាប់ប្រគេនដល់ព្រះសង្ឃ និងសម្ភារៈបរិក្ខារនានាជូនដល់លោកគ្រូអ្នកគ្រូ សិស្សជាប់បាក់ឌុបក្នុងឃុំត្នោតជុំ និងប្រធានក្រុមបក្សប្រជាជនកម្ពុជា មកពីភូមិទាំង៩នៃឃុំត្នោតជុំ ដែលជាអំណោយរបស់លោក នី ផល្លី ប្រធានក្រុមការងារបក្សប្រជាជនចុះជួយឃុំត្នោតជុំ និងលោកស្រី ហេង ពិសី ព្រមទាំងក្រុមគ្រួរសារ រួមមាន៖ អង្ករចំនួន១.២តោន, មី១២កេស, ទឹកសុទ្ធ២៤កេស, ទឹកត្រី៦យួរ, ទឹកស៊ីអ៉ីវ៦យួរ, ត្រីខកំប៉ុង១២យួរ, សៀវភៅ៥០៦ ក្បាល, ប៊ិច៨៧០ដើម, ម៉ាស២០០ប្រអប់, កៅអីសិក្សា៤០កៅអី, ទឹកសម្លាប់មេរោគ eBiodis ចំណុះ៣០លីត្រចំនួន២១កាន, ចំណុះ៥០០ម.លចំនួន៤៧កេស, ចំណុះ១០០ម.លចំនួន២៤កេស, ម៉ាស៉ីនវាស់កម្ដៅលាងដៃ៦គ្រឿង និងឧបករណ៍បូមទឹក៧ខ្សែ ព្រមទាំងបច្ច័យកសាងវត្តចំនួន៦វត្តសរុប៧,២០០,០០០រៀល ថវិកាជូនលោកគ្រូអ្នកគ្រូក្នុងឃុំត្នោតជុំ៥៣នាក់ សរុប២,១២០,០០០រៀល សិស្សជាប់បាក់ឌុប៦០នាក់ សរុប២,៤០០,០០០រៀល តាជីយាយជី១១០នាក់សរុប១១លានរៀល ប្រធានក្រុមបក្ស២៨៣នាក់ សរុប៧,១៧៥,០០០រៀល សាខាបក្ស៩នាក់ សរុប៧២០,០០០រៀល និងឧបត្ថម្ភស្នាក់ការបក្សឃុំត្នោតជុំ ១,០០០,០០០រៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.