ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ សម្តេចតេជោ ហ៊ុន សែន លះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន៖ សម្តេចតេជោ ហ៊ុន សែន លះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណើរដោយក្រុមការងារ បានចុះត្រួតពិនិត្យការសាងសង់សាលាឆាន់ សមិទ្ធផល មួយចំនួន និងសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនជាង ៥០០នាក់ និងប្រគេនទេយ្យទាន ទេយ្យវត្ថុ ដល់ព្រះសង្ឃគង់នៅវត្តលលកស ស្ថិតនៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ គិតគូរពីសុខទុក្ខ ជីវភាពរស់នៅ និងអាយុជិវិតរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនាអ្វីឡើយ គីឱ្យមានសុខដុមនីយកម្ម ទាំងជាតិសាសន៍ ទាំងសាសនា ព្រមទាំងថែរក្សា ការពារសន្តិភាព បន្តអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនទៅមុខ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមថែរក្សា ការពារសន្តិភាព សុខភាព ថែរក្សាកូនកូនចៅឱ្យប្រព្រឹត្តតែអំពើល្អចៀសពីអំពើអបាយនានា និងផ្តាំទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបានគ្រប់ៗគ្នា។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បាននាំយក នូវទេយ្យទាន ទេយ្យវត្ថុ បច្ច័យ និងអំណោយ ទៅវេរប្រគេន ដល់ព្រះសង្ឃ និងប្រគល់ជូនដល់៖

១៖ ទេយ្យទាន ទេយ្យវត្ថុប្រគេនព្រះសង្ឃ អង្ករ ៥០០គីឡូក្រាម មី២កេសធំ ទឹកត្រី ១០យួរ ទឹកស៉ីអ៉ីវ ១០យួរ ត្រីខ ២កេស ទឹកសុទ្ធ ១០កេស ទឹកផ្លៃឈើ ១០កេស តែ១២ កព្ចាប់ ស្ករស ៥គីឡូ បច្ច័យប្រគេនព្រះសង្ឍ ចៅអធិការ ៤០ម៉ឺនរៀល ព្រះសង្ឍ ៦អង្គ ក្នុង១អង្គៗ ៣០ម៉ឺនរៀល
២៖ ជួសជុលមហាចេតិយ និងកសាងចេតិយ អស់ថវិកា ១២០០០ម៉ឺនដុល្លារ
៣៖ ប្រជាពលរដ្ឋចូលរួមចំនួន៥០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ថវិកា១ម៉ឺនរៀល
៤៖ នគរបាល កងរាជអាវុធហត្ថ សឹករង ក្រុង ប្រជាការពារ មួយអង្គភាព/ក្រុម ៗថវិកា ២០ម៉ឺនរៀល
៥៖ ប្រគេនបច្ច័យកសាង ១លានរៀលផងដែរ។

នៅថ្ងៃដដែលនេះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បន្តទៅដាក់គ្រឿងសក្ការបូជាមានផ្កាភ្ញី ទៀន ធូប បួងសួងដល់បារមីលោកតាឃ្លាំង មឿង និងអ្នកម្នាងខៀវ សូ មជួយប្រោះព្រំ ប្រសិទ្ធ ពរជ័យ បវរមហាប្រសើរ សេចក្តីសុខគ្រប់ប្រការដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខែ្មរទាំងអស់រស់នៅដោយសុខសាន្ត ចៀសផុតគ្រោះឧបទ្របចង្រៃ ហើយទទួលបានតែសិរីសួស្តី ជោគជ័យថ្មី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ដែលនឹងឈានមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ ២០២២ខាងមុខ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.