ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

រដ្ឋបាលខេត្តរតនគិរី រៀបចំរួចជាស្រេចទទួលភ្ញៀវទេសចរ និងពលរដ្ឋក្នុងខេត្ត សប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

រដ្ឋបាលខេត្តរតនគិរី រៀបចំរួចជាស្រេចទទួលភ្ញៀវទេសចរ និងពលរដ្ឋក្នុងខេត្ត សប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(រតនគិរី)៖ នៅក្នុងឱកាស នៃការពិនិត្យមើល ការរៀបចំតុបតែងលម្អនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលជាកន្លែងប្រារព្ធពិធីសង្រ្កាន្តរតនគិរី ២០២២ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ លោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា រដ្ឋបាលខេត្តរតនគិរី បានរៀបចំរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.ស២០២២ មានដូចជាការតុបតែងភ្លើងពណ៌ នៅតាមទីសាធារណៈ និងតាមដងវិថីធំៗ ក្នុងក្រុងបានលុង, ការសម្អាតបរិស្ថាន, ការដោតទង់ជាតិ, ទង់ជ្វាលា, ទង់សាសនា, ការរៀបចំដាក់ភ្លើងពណ៌តាមមន្ទីរអង្គភាពជុំវិញខេត្ត និងតាមបណ្តាយ និងទទឹងវិថីធំៗជាដើម។

លោកអភិបាលខេត្តបន្តថា សង្រ្កាន្តរតនគិរីរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៥ -១៦ នឹងមានការដង្ហែរក្បួនមហាសង្ក្រាន្ត ចេញពីវត្តឥសាន្តរតនារាមឆ្ពោះមន្ទីរវប្បធម៌ ដើម្បីទទួលទេវតាឆ្នាំថ្មី មានការប្រគុំតន្ត្រីសម័យ និងរាំលេងកំសាន្តសប្បាយព្រមទាំងមានបាញ់កាំជ្រួច ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ព្រមទាំងមានកម្មវិធីល្បែងប្រជាប្រិយ និងល្បែងកំសាន្តប្រពៃណីខ្មែរដូចជាចោលឈូង, បោះអង្គុញ,ចាប់កូនខ្លែង, ទាញព្រ័ត្រ, លោតបាវ, វាយក្អម, ប្រណាំងកង់យឺត ការតាំងពិព័រណ៍ លក់ផលិតផលផ្សេងៗផងដែរ។

លោកអភិបាលខេត្តបន្ថែមថា ការបង្កើតនូវព្រឹត្តិការណ៍សង្ក្រាន្តនេះ ជាផ្នែកមួយផ្តល់ឱកាស ដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្វែងយល់ នូវភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណី និង សាសនា របស់ព្រះរាជាណាចក្រកម្ពុជាយើង ព្រមទាំងបន្តពង្រីកកិត្យានុភាព របស់ជាតិខ្មែរនៅ លើឆាកអន្តរជាតិ ដែលនេះ គឺជាការរួមចំណែកក្នុងការបំផុសគំនិត ស្មារតីយុវជន ប្រជាជនឲ្យចេះរួមកម្លាំងគ្នា សាមគ្គីគ្នា ជាធ្លុងមួយ ជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរ និងស្មារតីអភិរក្ស អភិវឌ្ឍន៍ វប្បធម៌ជាតិ អត្តសញ្ញាណ ជាតិខ្មែរ ឲ្យបានគង់វង្ស រីកចំរើនទៅមុខក្រោមម្លប់នៃសន្តិភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.