ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងទិសដៅការងារ ខែឧសភា ឆ្នាំ២០២២

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងទិសដៅការងារ ខែឧសភា ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងទិសដៅការងារ ខែឧសភា ឆ្នាំ២០២២!

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំ ត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងទិសដៅការងារ ខែឧសភា ឆ្នាំ២០២២ និងពិធីប្រគល់បណ្ណសរសេីរ លិខិតសរសេីរ ថា្នក់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទប្រចាំឆ្នាំ២០២០ ។

ក្នុងកិច្ចប្រជុំនេះ￸ដោយមានការអញ្ជើញចូលពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយ-នាយរង ការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង៩ ព្រមទាំង នាយ នាយរង នៃកងរាជអាវុធហត្ថ ចំនួន៩៦រូប ។

ក្នុងឱកាសនោះ￸ដែរ៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រសាសន៍ថា គ្រប់បណ្ដាអង្គភាពចំណុះទាំងអស់ត្រូវយកចិត្តទុកដាក់ការងារស្រាវជ្រាវរាល់់ព័ត៌មាន សន្តិសុខ សណ្ដាប់ធ្នាប់ទូទៅ ប្រឆាំងភេវរកម្ម និងការងារការពារសន្តិសុខផ្ទៃក្នុង និងកសាងផែនការ ការពារសន្តិសុខ គណ:ប្រតិភូជាតិ អន្តរជាតិ ដែលអញ្ជើញក្នុងភូមិសាស្ត្រខេត្ត បន្តយកចិត្តទុកដាក់ការពារ សន្តិសុខ រក្សាសុវត្ថិភាព ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅតាមតំបន់ទេសចរណ៍ និងរមណីដ្ឋាននានាផងដែរ ។

ជាពិសេសត្រៀមកម្លាំងមធ្យោបាយ អន្តរាគមន៍សង្គ្រោះ￸គ្រោះ￸មហន្តរាយកើតមានជាយថាហេតុ និងបន្តសហការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់់រាជរដ្ឋាភិបាល ពិសេសពាក់់ព័ន្ធការងារការពារ ទប់់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ អំពើគេចពន្ធដើម្បីប្រមូលកៀរគរថវិកាជាតិ ព្រមទាំងបន្តស្រាវជ្រាវ និងបង្ក្រាបរាល់់់បទល្មើសពង្រឹងការអនុវត្តនីតិវិធី អនុវត្តដីកាតុលាការ ផងដែរ ។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានមានប្រសាសន៍ផ្ដាំផ្ញើដល់់នាយ នាយរង និងពលអាវុធហត្ថ ដែលទទួលបានបណ្ណសរសេីរ លិខិតសរសេីររបស់់ថា្នក់លើត្រូវខិតខំបន្តអនុវត្តតួនាទី-ភារកិច្ច ឲ្យបានល្អបន្ថែមទៀត ។

ក្នុងនោះ￸ដែរក៏មានការជូនបាច់់ផ្កាជូនពរ និងវត្ថុអនុស្សាវរីយ៍ពីសំណាក់ប្រធានអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីគោរពជូនពរដល់់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលប៉ុន្មានថ្ងៃខាងមុខនេះ￸ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.