ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ ប្រចាំ​ខែ​មេសា និង​ទិសដៅ​ការងារ ខែ​ឧសភា ឆ្នាំ​២០២២!

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ ប្រចាំ​ខែ​មេសា និង​ទិសដៅ​ការងារ ខែ​ឧសភា ឆ្នាំ​២០២២!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១០​កើត ខែ​ចេត្រ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥​ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២២​នេះ​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ ត្រួតពិនិត្យ​ការអនុវត្តន៍​តួនាទី​-​ភារកិច្ច និង​វឌ្ឍនភាព​ការងារ​កងរាជអាវុធហត្ថ ប្រចាំ​ខែ​មេសា និង​ទិសដៅ​ការងារ ខែ​ឧសភា ឆ្នាំ​២០២២ និង​ពិធី​ប្រគល់​បណ្ណ​សរសើរ លិខិត​សរសើរ ថា្នក់​អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​ប្រចាំឆ្នាំ​២០២០ ។​

​ក្នុង​កិច្ចប្រជុំ​នេះ​￸​ដោយ​មាន​ការអញ្ជើញ​ចូល​ពី​សំណាក់​លោក​មេបញ្ជាការរង លោក​នាយសេនាធិការរង លោក​ប្រធាន​-​អនុប្រធាន​មន្ទីរ លោកនាយ​-​នាយរង ការិយាល័យ លោក​មេបញ្ជាការ​-​មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​-​ស្រុក ទាំង​៩ ព្រមទាំង នាយ នាយរង នៃ​កងរាជអាវុធហត្ថ ចំនួន​៩៦​រូប ។

​ក្នុងឱកាស​នោះ​￸​ដែរ​៖​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន បាន​មានប្រសាសន៍ថា គ្រប់​បណ្ដា​អង្គភាព​ចំណុះ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ការងារ​ស្រាវជ្រាវ​រាល់់​ព័ត៌មាន សន្តិសុខ សណ្ដាប់ធ្នាប់​ទូទៅ ប្រឆាំង​ភេ​វរ​កម្ម និង​ការងារ​ការពារ​សន្តិសុខ​ផ្ទៃក្នុង និង​កសាង​ផែនការ ការពារ​សន្តិសុខ គណ​:​ប្រតិភូ​ជាតិ អន្តរជាតិ ដែល​អញ្ជើញ​ក្នុង​ភូមិសាស្ត្រ​ខេត្ត បន្ត​យកចិត្តទុកដាក់​ការពារ សន្តិសុខ រក្សា​សុវត្ថិភាព ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នៅតាម​តំបន់​ទេសចរណ៍ និង​រមណីដ្ឋាន​នានា​ផង​ដែរ ។​

​ជាពិសេស​ត្រៀមកម្លាំង​មធ្យោបាយ អន្តរាគមន៍​សង្គ្រោះ​￸​គ្រោះ​￸​មហន្តរាយ​កើតមាន​ជាយថាហេតុ និង​បន្ត​សហការ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទបញ្ជារ​បស់់​រាជរដ្ឋាភិបាល ពិសេស​ពាក់់ព័ន្ធ​ការងារ​ការពារ ទប់់ស្កាត់ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ អំពើ​គេចពន្ធ​ដើម្បី​ប្រមូល​កៀរគរ​ថវិកាជាតិ ព្រមទាំង​បន្ត​ស្រាវជ្រាវ និង​បង្ក្រាប​រាល់់​បទល្មើស​ពង្រឹង​ការអនុវត្ត​នីតិវិធី អនុវត្ត​ដីកា​តុលាការ ផងដែរ ។

​ជា​ចុងបញ្ចប់​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់់​នាយ នាយរង និង​ពល​អាវុធហត្ថ ដែល​ទទួលបាន​បណ្ណ​ស​រ​សើរ លិខិត​សរសើរ​រប​ស់់ថា្ន​ក់លើ​ត្រូវ​ខិតខំ​បន្ត​អនុវត្ត​តួនាទី​-​ភារកិច្ច ឲ្យបាន​ល្អ​បន្ថែមទៀត ។

​ក្នុងនោះ​￸​ដែរ​ក៏​មាន​ការជូន​បាច់់ផ្កា​ជូនពរ និង​វត្ថុ​អនុស្សាវរីយ៍​ពី​សំណាក់​ប្រធាន​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​គោរព​ជូនពរ​ដល់់​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​￸​ផងដែរ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.