ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំសម្ភារ ថវិកា ចែកជូនកងទ័ព នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំសម្ភារ ថវិកា ចែកជូនកងទ័ព នៅអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ឧត្តរមានជ័យ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូសាលាខេត្តកំពង់ចាម ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ ថវិកា មកប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត លោក អ៊ុន ចាន់ដា បានសុំការយោគយល់ អធ្យាស្រ័យពីនាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ទាំងអស់ ដែលរយៈពេល២ឆ្នាំនេះប្រតិភូសាលាខេត្តកំពង់ចាម មិនបានចុះមកសួរសុខទុក្ខដោយផ្ទាល់ ព្រោះដោយសារជំងឺកូវីដ១៩ ឆ្លងរាតត្បាតខ្លាំង។ ប៉ុន្តែទោះជាយ៉ាងរដ្ឋបាលខេត្តមិនបានព្រងើយកន្តើយនោះទេ គឺបានចែករំលែកធនធាន ទោះតិចតួចក្តី គឺក្នុងន័យចូលរួមដោះស្រាយការខ្វះខាតអង្គភាពបានមួយផ្នែកដែរ។

នៅក្នុងឱកាសនេះលោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់លោក ហ៊ុន ណេង អតីតអភិបាលខេត្តកំពង់ចាម ផ្ញើជូននាយទាហាន នាយហានរង និងពលទាហានទាំងអស់ក្នុងអង្គភាពកង ពលតូចអន្តរាគមន៍លេខ៦ ពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ សូមទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ពិសេសសូមជៀសផុតពីជំងឺកូវីដ១៩។

លោកអភិបាលខេត្ត បានបញ្ជាក់យ៉ាងដូច្នេះទៀតថា វត្តមានរបស់ថ្នាក់ដឹកនាំខេត្តកំពង់ចាមនៅពេលនេះ គឺយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឱ្យមានសម្ព័ន្ធមេត្រីភាព រវាងសមូរភូមិមុខ និងសមូរភូមិក្រោយ ហើយខេត្តកំពង់ចាម បានភ្ជាប់សម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៦ និងបានចុះកិច្ចព្រមព្រៀងតាំងពីសម័យលោក ហ៊ុន ណេង ជាអតីតអភិបាលខេត្តកំពង់ចាម ក្នុងឆ្នាំ២០១០ ហើយលោកប្តេជ្ញានឹងបន្តរក្សាប្រពៃណីដ៏ល្អផូរផង់មួយនេះឱ្យនៅគង់វង្ស ក្នុងន័យផ្សារភ្ជាប់រវាងសមូរភូមិមុខ និងសមូរភូមិក្រោយ។

អំណោយដែលនាំមកចែកជូននៅពេលនេះរួមមាន៖ នាយទាហាន នាយទាហានរង និងពលទាហានចំនួន ១,៤៤៥នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៤មុឺនរៀល ឧបត្ថម្ភទីបញ្ជាការកងពលថវិកាចំនួន ៥៧លានរៀល ត្រីខកំប៉ុងចំនួន ១០០កេស ទឹកក្រូច ១០០កេស មីចំនួន ៣០០កេស ម៉ាស់ចំនួន ៣មុឺនម៉ាស់ ចេកអំបូងលឿងចំនួន ១០០កេស និងថ្នាំពេទ្យមួយចំនួន។ ចំឡែកលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឧបត្ថម្ភស្រាបៀរចំនួន ៨០កេសផងដែរ។

សូមបញ្ជាក់ថា អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ មានតួនាទីឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងសមូរភូមិទិសទី២ ខេត្តឧត្តរមានជ័យ មានទីតាំងស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.