ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កត្តាសុខសន្តិភាព បានចូលរួមចំណែកជម្រុញឲ្យមានការអភិវឌ្ឍន៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កត្តាសុខសន្តិភាព បានចូលរួមចំណែកជម្រុញឲ្យមានការអភិវឌ្ឍន៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ កត្តាសុខសន្តិភាព បានចូលរួមចំណែកជម្រុញឲ្យមានការអភិវឌ្ឍន៍

កំពង់ធំ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានបេតុង ឆ្លងស្ទឹងសែន ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសន៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំយកសន្តិភាពមកជូនជាតិមាតុភូមិកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ ដោយបានផ្តោតទៅលើអាទិភាព ៤ គឺ ផ្លូវ មនុស្ស ទឹក ភ្លើង ។ ដោយឡែកថ្ងៃនេះ សមិទ្ធិផលស្ពានបេតុងថ្មីនេះ ក៏បានបង្ហាញជំនឿ និងការសាមគ្គី ដែលកើតចេញមកពីកត្តាសុខសន្តិភាព ដែលបានអនុញ្ញាតឲ្យបងប្អូនទាំងអស់គ្នាចូលរួមកសាងនូវសមិទ្ធិផដែលដាក់សម្ពោធនាថ្ងៃនេះ និងបានចូលរួមចំណែកជម្រុញឲ្យមានការអភិវឌ្ឍន៍។

លោកជំទាវបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ រៀនរស់ និងធ្វើការតាមប្រក្រតីភាពថ្មី ដោយអនុវត្តតាមវិធានការណ៍ ៣ការពារ៣កុំ ។ ចំណែកឯកងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានរៀងៗខ្លួន ជាពិសេស នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលកដល់នាពេលខាងមុខនេះប្រកបដោយសុខ និងសុវត្ថិភាពខ្ពស់។

លោកងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ការសាងសង់ស្ពាននេះគឺ ៖ ទី១. ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផលនានាជួបការលំបាកជាខ្លាំង ទី២. សិស្សានុសិស្សក្នុងភូមិ និងភូមិផ្សេងៗធ្វើដំណើរទៅសាលារៀនជួបការលំបាកជាខ្លាំង ទី៣. ពេលមានបុណ្យទានម្ដងៗព្រះសង្ឃ និងពុទ្ធបរិសទ្ធិជិតឆ្ងាយធ្វើដំណើរឆ្លងកាត់មកវត្តទាំងក្ដីភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង ។

លោកអភិបាលខេត្តបានបន្តថា ជាក់ស្ដែងនៅឆ្នាំ ១៩៨២ គឺមានករណីលិចកាណូត នៅពេលដែលប្រជាពលរដ្ឋដង្ហែរអង្គកឋិនទានមកកាន់វត្តកំពង់ស្វាយតាមកាណូត ដោយធ្វើឲ្យប្រជាពលរដ្ឋមកបុណ្យស្លាប់អស់ចំនួន ៥៣នាក់ យ៉ាងអណោចអាធ័មបំផុត ក្នុងនោះក៏មានសមាជិករបស់ក្រុម គ្រួសារលោកស្រី ឃួន ឃុនឌី ចំនួន ៤នាក់ផងដែរ។

ស្ពានបេតុងនេះ មានប្រវែង ១៥១,២ ម៉ែត្រ ទទឹង ៦,៥០ ម៉ែត្រ គឺក្រោមគំនិតផ្តួចផ្តើមរបស់ លោកស្រី ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងលោកឧកញ៉ា កុយ លាងគី គណៈកម្មការអាចារ្យវត្តកំពង់ស្វាយ រួមជាមួយ ប្រជាពលរដ្ឋ អាជីវករ មន្រ្តីរាជការ កងកម្លាំង និងសប្បុរសជន បានមូលមតិគ្នាចាប់ផ្តើមកសាងតាំងពីឆ្នាំ២០១៨ និងរួចរាល់ជាស្ថាពរ នៅឆ្នាំ២០២១ ដោយចំណាយថវិកាអស់ជិត ៦៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕

          

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.