ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

សមត្ថកិច្ច​ហាក់ដូច​ស្ងៀមស្ងាត់ ខណៈ​ទីតាំង​ជល់​មាន់ និង​អាប៉ោង​មួយ​កន្លែង​ក្បែរ​អធិការ​ស្រុក​ស្ទឹង​ត្រង់​នៅ​តែ​អាច​ដំណើរការ​យ៉ាង​រលូន​

សមត្ថកិច្ច​ហាក់ដូច​ស្ងៀមស្ងាត់ ខណៈ​ទីតាំង​ជល់​មាន់ និង​អាប៉ោង​មួយ​កន្លែង​ក្បែរ​អធិការ​ស្រុក​ស្ទឹង​ត្រង់​នៅ​តែ​អាច​ដំណើរការ​យ៉ាង​រលូន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ចាម ៖ មហាជន​ជាច្រើន​បាន​សម្តែង​ការរិះគន់​ទៅ​ដល់​សមត្ថកិច្ច​ស្រុក​ស្ទឹងត្រង់​ក្រោម​ការដឹកនាំ​ដោយ​លោក ឯម វឌ្ឍនា ជា​អធិការ​ស្រុក​ថា ហាក់ដូចជា​ស្ងៀមស្ងាត់ ខណៈ​មាន​ទីតាំង​ជល់​មាន់ និង​អាប៉ោង​មួយ​កន្លែង​ក្បែរ​អធិការ​ស្រុក​បាន​ដំណើរការ​បើក​លេង​ជា​រៀងរាល់ថ្ងៃ យ៉ាង​រលូន​ស៊ីសង​ចាញ់ឈ្នះ​លក្ខណៈ​ទ្រង់ទ្រាយ​ធំៗ​យ៉ាង​គគ្រឹកគគ្រេង ប៉ុន្តែ​បែរជា​ពុំ​ឃើញ​មានការ​បង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​ទៅវិញ​។​

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​ថា ម្ចាស់​ទីតាំង​ជល់​មាន់ និង​អាប៉ោង​ខាងលើ​នេះ​មានឈ្មោះ «​វ៉ាន់​» បាន​បើក​នៅ​ចំណុច​ចំការកៅស៊ូ ខាងក្រោយ​គម្រោង​ដីឡូត៍ រតនៈ​ភូមិ​ថ្មី មាន​ចម្ងាយ​ប្រមាណ​ត្រឹម​១០០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​អធិការ​នគរបាល​ស្រុក​ស្ទឹងត្រង់ ស្ថិតក្នុង​ភូមិ​គីឡូ​បី ឃុំ​បឹងកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម និង​បាន​បើក​ដំណើរការ​ប្រកួត​ជាច្រើន​ថ្ងៃ​មកហើយ​។​

​បើ​តាម​សេចក្តីរាយការណ៍​ដាច់​ដោយឡែក​ទំនង​យក​ជា​ការណ៍ គឺ​នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​មេសា ឆ្នាំ​២០២២​នេះ មាន​ការប្រកួត​ខ្នាត​ធំ​មិន​តិច​ជាង​១៥​គូ​ឡើយ ភ្នាក់​ចាក់​ដាក់​លុយ​ចាប់ពី​១០០០​ដុល្លារ ទៅដល់​៥០០០​ដុល្លារ ក្នុង​មួយគូៗ និង​មាន​ឈ្មោះ «​ណាក់​» ហៅ «​អា​ស្រមោច​» ធ្វើជា​អាជ្ញាកណ្ដាល​ក្នុង​ការប្រកួត​នេះ​។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា ដោយ​ពុំ​ឃើញ​មាន​ការចុះ​បង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច​នោះ ទើប​ពួកគាត់​ធ្វើការ​សំណូម​ទៅ​ដល់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត តាមរយៈ​អង្គភាព​សារព័ត៌មានយើងខ្ញុំ មេត្តា​ជួយ​ចាត់វិធានការ​ចុះបង្ក្រាប​ផង ដើម្បី​រក្សា​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្របតាម​គោលការណ៍​៩​ចំណុច ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​៕ ដោយ ៖ សហការី​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.