ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

មត្ថកិច្ចហាក់ដូចស្ងៀមស្ងាត់ ខណៈទីតាំងជល់មាន់ និងអាប៉ោងមួយកន្លែងក្បែរអធិការស្រុកស្ទឹងត្រង់នៅតែអាចដំណើរការយ៉ាងរលូន

មត្ថកិច្ចហាក់ដូចស្ងៀមស្ងាត់ ខណៈទីតាំងជល់មាន់ និងអាប៉ោងមួយកន្លែងក្បែរអធិការស្រុកស្ទឹងត្រង់នៅតែអាចដំណើរការយ៉ាងរលូន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមត្ថកិច្ចហាក់ដូចស្ងៀមស្ងាត់ ខណៈទីតាំងជល់មាន់ និងអាប៉ោងមួយកន្លែងក្បែរអធិការស្រុកស្ទឹងត្រង់នៅតែអាចដំណើរការយ៉ាងរលូន

ខេត្តកំពង់ចាម ៖ មហាជនជាច្រើនបានសម្តែងការរិះគន់ទៅដល់សមត្ថកិច្ចស្រុកស្ទឹងត្រង់ក្រោមការដឹកនាំដោយលោក ឯម វឌ្ឍនា ជាអធិការស្រុកថា ហាក់ដូចជាស្ងៀមស្ងាត់ ខណៈមានទីតាំងជល់មាន់  និងអាប៉ោងមួយកន្លែងក្បែរអធិការស្រុកបានដំណើរការបើកលេងជារៀងរាល់ថ្ងៃ យ៉ាងរលូនស៊ីសងចាញ់ឈ្នះលក្ខណៈទ្រង់ទ្រាយធំៗយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែបែរជាពុំឃើញមានការបង្ក្រាបពីកម្លាំងសមត្ថកិច្ចទៅវិញ។

ប្រជាពលរដ្ឋបានរាយការណ៍មកថា ម្ចាស់ទីតាំងជល់មាន់ និងអាប៉ោងខាងលើនេះមានឈ្មោះ «វ៉ាន់» បានបើកនៅចំណុចចំការកៅស៊ូ ខាងក្រោយគម្រោងដីឡូត៍ រតនៈភូមិថ្មី មានចម្ងាយប្រមាណត្រឹម១០០០ម៉ែត្រប៉ុណ្ណោះពីអធិការនគរបាលស្រុកស្ទឹងត្រង់ ស្ថិតក្នុងភូមិគីឡូបី ឃុំបឹងកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងបានបើកដំណើរការប្រកួតជាច្រើនថ្ងៃមកហើយ។

បើតាមសេចក្តីរាយការណ៍ដាច់ដោយឡែកទំនងយកជាការណ៍ គឺនៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២នេះ មានការប្រកួតខ្នាតធំមិនតិចជាង១៥គូឡើយ ភ្នាក់ចាក់ដាក់លុយចាប់ពី១០០០ដុល្លារ ទៅដល់៥០០០ដុល្លារ ក្នុងមួយគូៗ និងមានឈ្មោះ «ណាក់» ហៅ «អាស្រមោច» ធ្វើជាអាជ្ញាកណ្ដាលក្នុងការប្រកួតនេះ។

ប្រជាពលរដ្ឋបានប្រាប់ថា ដោយពុំឃើញមានការចុះបង្ក្រាបពីកម្លាំងសមត្ថកិច្ចនោះ ទើបពួកគាត់ធ្វើការសំណូមទៅដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត តាមរយៈអង្គភាពសារព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media មេត្តាជួយចាត់វិធានការចុះបង្ក្រាបផង ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្របតាមគោលការណ៍៩ចំណុច ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕ ដោយ ៖ សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.