ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

បិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត

បិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត!

ខេត្តបន្ទាយមានជ័យ៖មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនាទីលានបាល់ទាត់នាវិទ្យាល័យឪ នៅល្ងាចថ្ងៃទី០៨ខែមេសាឆ្នាំ២០២២ បានប្រារព្ធបិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តបន្ទាយមានជ័យឆ្នាំ២០២២ ។

ការប្រកួតកីឡានេះធ្វើឡើង៣ថ្ងៃពីថ្ងៃទី០៦-០៨ខែមេសាឆ្នាំ២០២២ នៅ៤ទីលាន ។ ហើយសមាសភាពភាគច្រើនជាកីឡាការិនី គឺនៅទីលាន ១.ក្នុងបរិវេណមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ២.បរិវេណវិទ្យាល័យហ៊ុន សែនខ្លាកូន ៣.បរិវេណសាលាបឋមសិក្សាសម្រស់កុមារ ។ និង៤. បរិវេណវិទ្យាល័យសម្តេចឪ ។ទីលានទាំង៤ ស្ថិតនៅដាច់ដោយឡែកពីគ្នា នាសង្កាត់កំពង់ស្វាយក្រុងសិរូសោភ័ណ ។

លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យអោយដឹងថា វិញ្ញាសាររួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម (រត់ល្បឿន លោតចម្ងាយ លោតកម្ពស់ រត់បណ្តាក់ ។ហើយកីឡាករ /ការីនីសិស្សបឋមសិក្សាមកពី៨លើក៩ស្រុក ក្រុង ។

លោកឈួន ប៊ុនរឿង បានបន្តថា : ជាលទ្ធផលនៃការប្រកួត ជ័យលាភីលេខ១ដល់លេខ៣ ។
ក្នុងរត់ល្បឿន៦០ម៉ែត្រ ផ្នែកកុមារី លេខ១ បានទៅកុមារីមិត្ត វិច្ឆិកា ស្រុកម៉ាឡៃ។លេខ២ ស្រុកអូរជ្រៅនិងលេខ៣ស្រុកមង្គលបុរី ។ផ្នែកកុមារា លេខ១ បានទៅកុមារ សារ៉ាវ បុរី ស្រុកថ្មពួក លេខ២ ស្រុកភ្នំស្រុកនិងលេខ៣ ស្រុកថ្មពួក ។
លោតកម្ពស់ ផ្នែកកុមារី លេខ១ បានទៅកុមារីយ៉ាង ចន្ធូ ស្រុកម៉ាឡៃ លេខ២ ស្រុកអូរជ្រៅនិងលេខ៣ ស្រុកមង្គលបូរី។
ផ្នែកកុមារ លេខ១ បានទៅលើកុមារាស្រឿយ សុផាត់ស្រុកថ្មពួក .លេខ២ ស្រុកម៉ាឡៃនិងលេខ៣ ស្រុកភ្នំស្រុក ។

លោតចម្ងាយ ផ្នែកកុមារី លេខ១ បសានីទៅលើ កុមារីម៉ុច សៀវអឺ ស្រុកម៉ាឡៃ។ លេខ២ ស្រុកថ្មពួក និងលេខ៣ ស្រុកមង្គលបូរី ។
ផ្នែកកុមារា លេខ១ បានទៅលើកុមារារឿន សារ៉ាត ស្រុកមង្គលបូរី លេខ២ ស្រុកថ្មពួក លេខ៣ ស្រុកអួរជ្រៅ។

រត់បណ្តាក់ ផ្នែកកុមារា លេខ១ ចំនួន៤នាក់ បានទៅលើកុមារា ឆោន វណ្ណា ,វីន ចំរ៉ុង ,ម៉ៃ សំប៉ុន និងលី សៀន មកពីស្រុកអូរជ្រៅ ។ លេខ២ ស្រុកមង្គលបូរី លេខ៣ ស្រុកម៉ាឡៃ ។

ផ្នែកកុមារី លេខ១ បាន៤នាក់ ទៅលើកុមារីធី មីនា ,ស្រស់ កក្កដា ,ចិត្ត សុធារ៉ា និងរី រចនា ដែលមកពីស្រុកអូរជ្រៅ ។លេខ២ ស្រុកម៉ាឡៃ លេខ៣ ស្រុកមង្គលបូរី ។

បាល់ទះ ផ្នែកកុមារី លេខ១ បានទៅលើស្រុកមង្គលបូរី លេខ២ ស្រុកម៉ាឡៃនិងលេខ៣ ស្រុកអូរជ្រៅ ។ ផ្នែកកុមារា លេខ១ បានទៅលើ ស្រុកមង្គលបូរី លេខ២ ក្រុងប៉ោយប៉ែតនិងលេខ៣ ស្រុកស្វាយចេក ។

កីឡាបាល់ទាត់ ផ្នែកកូមារី លេខ១ បានទៅលើស្រុកស្វាយចេក លេខ២ ស្រុកម៉ាឡៃ និងលេខ៣ ក្រុងសិរីសោភ័ណ ។ ផ្នែកកុមារា លេខ១ បានទៅលើក្រុងប៉ោយប៉ែត លេខ២ ស្រុកភ្នំស្រុកនិងលេខ៣ ស្រុកស្វាយចេក ។

លោកស្រីរស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោកអុំ រាត្រី.អភិបាលខេត្តមានប្រសាសន៍កោតសរសើរនិងអបអរជាមួយមន្ទីរអប់រំ យុវជននិងកីឡខេត្តបន្ទាយមានជ័យដែលបានរៀបចំនិងចាត់ចែងនូវព្រឹត្តិការណ៍ការប្រកួតការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តបន្ទាយមានជ័យឆ្នាំ២០២២ ។

លោកស្រីរស់ សុផានី បានបន្តថា: ស្មារតីស្រឡាញ់ រាប់អានគ្នាជាបងប្អូន សាមគ្គីភាពរវាងកីឡាករ/ការិនី រវាងក្រុមនិងក្រុមកាន់តែមា សារ:សំខាន់ថែមទៀតលើពីការឈ្នះ ចាញ ់។
ពិសេស នៅ ពេលនេះ ក្មួយៗ…កំពុងសិក្សាពី បច្ចេកទេសនៃការលេង ក័ដូចជាត្រៀមអបអរសាទរនូវកីឡាស៊ីហ្កេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

មានការអញ្ជើញចូលរួម៖ លោកវរសេនីយ៍ឯក ធិន សុិនដេន ស្នងការរងផែនការងារ នគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យនិងកងរាជអាវុធហត្ថនិងមានមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា នៅចុងបញ្ចប់មានការប្រគល់ពាន គ្រឿងបន្តោងនិងរង្វាន់ជាទឹកប្រាក់ដល់ជ័យលាភីតាមលំដាប់លេខផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.