ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ឃាត់ខ្លួនប្រជាពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជា ប្រុសស្រីចំនួន១៦នាក់ កម្លាំងសមត្ថកិច្ចបានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ១៩ នៅស្រុកម៉ាឡៃ

ឃាត់ខ្លួនប្រជាពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជា ប្រុសស្រីចំនួន១៦នាក់ កម្លាំងសមត្ថកិច្ចបានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ១៩ នៅស្រុកម៉ាឡៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឃាត់ខ្លួនប្រជាពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជា ប្រុសស្រីចំនួន១៦នាក់ កម្លាំងសមត្ថកិច្ចបានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ១៩ នៅស្រុកម៉ាឡៃ!

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩.ខែមេសា.ឆ្នាំ២០២២នេះ
ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាពីលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូនឱ្យនិងទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ។ល។

សូមបញ្ជាក់ថា៖កម្លាំងចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំដែន និងសកម្មភាពការងាររបស់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ បានឲ្យដឹងថា ដោយគិតចាប់ពីម៉ោង១៦នឹង០០នាទី រសៀលថ្ងៃទី០៨. ខែមេសា.ឆ្នាំ២០២២នេះ មកដល់វេលាម៉ោង ០៦នឹង០០នាទីព្រឹកថ្ងៃទី០៩.ខែមេសា.ឆ្នាំ២០២២ នេះមានប្រជាពលរដ្ឋវិលត្រឡប់ប្រទេសថៃ (០២លើក)កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះនៅវេលាម៉ោង ១៨នឹង០០នាទី មានប្រជាពលរដ្ឋខ្មែរចំនួន ០៥នាក់ (ស្រី០២នាក់ កុមារ០១នាក់) វិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ (ចំណុចក្រោយស្តង់) ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០២គឺៈ
១. បាត់ដំបង ០៣នាក់
២.កំពង់ឆ្នាំង ០២នាក់
បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច​ កម្លាំង​ប៉ុស្តិ៍​សង្កែចំនួន ០៣នាក់ ដឹកនាំដោយលោកវ/ត្រី ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង កម្លាំងកងពល៥១ បាន​ប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ។

មកដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២២នេះនៅវេលាម៉ោង ២០នឹង៣០នាទី មានប្រជាពលរដ្ឋចំនួន ១១នាក់ (ស្រី០៣នាក់ កុមារ០៣នាក់) វិលត្រឡប់ពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍ស្ពានម៉ាឡៃ (ចំណុចគោលដៅអូរថ្ម) ពួកគាត់មានទីលំនៅក្នុងខេត្ត បន្ទាយមានជ័យ បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច កម្លាំងប៉ុស្ដិ៍​ស្ពានម៉ាឡៃចំនួន ០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ថៃ ប៊ុនរ៉ុង នាយរងប៉ុស្ដិ៍​ សហការជាមួយកម្លាំងយោធា (វរៈ៥១៣) បាន​ប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យពិនិត្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.