ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ស្នើក្រុមហ៊ុនដែលមានរង្វាន់លើផលិតផល ជួយដាក់រង្វាន់នោះមានមួកសុវត្ថិភាព ដើម្បីជំរុញពលរដ្ឋពាក់មួកសុវត្ថិភាពកាន់តែច្រើន

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ស្នើក្រុមហ៊ុនដែលមានរង្វាន់លើផលិតផល ជួយដាក់រង្វាន់នោះមានមួកសុវត្ថិភាព ដើម្បីជំរុញពលរដ្ឋពាក់មួកសុវត្ថិភាពកាន់តែច្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជួន បានស្នើឲ្យក្រុមហ៊ុនទាំងឡាយណា ដែលមានរង្វាន់លើកទឹកចិត្ត ដាក់លើផលិតផលរបស់ខ្លួន ជួយដាក់មួកសុវត្ថិភាពជារង្វាន់ផងដែរ ដើម្បីជំរុញប្រជាពលរដ្ឋឲ្យពាក់មួកសុវត្ថិភាពកាន់តែច្រើនឡើងថែមទៀត។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានថ្លែងបែបនេះ ក្នុងសិក្ខាសាលាជាមួយអ្នកពាក់ព័ន្ធ ស្តីពីលទ្ធភាពក្នុងការផ្តល់មួកសុវត្ថិភាព ដែលមានគុណភាពល្អដល់កម្មករនិយោជិត និងកុមារកម្ពុជា។

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការរូបនេះ បានឲ្យដឹងថា មានក្រុមហ៊ុនឯកជនជាច្រើន បានជួយឧបត្ថម្ភដល់រាជរដ្ឋាភិបាល ពេលមានបញ្ហាគ្រោះធម្មជាតិនានា ហើយម្យ៉ាងទៀត ផលិតផលរបស់ក្រុមហ៊ុនមួយចំនួននោះ សុទ្ធតែមានរង្វាន់លើកទឹកចិត្ត។ លោកស្រីរំពឹងថា ការដាក់រង្វាន់លើកទឹកចិត្តជាមួកសុវត្ថិភាពបែបនេះ ពួកគាត់ក៏ធ្វើបានដែរ ព្រោះនេះជាការរួមចំណែកជួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ បានបញ្ជាក់យ៉ាងដូច្នេះថា «អញ្ចឹងគ្រាន់តែរង្វាន់សម្រាប់មួកសុវត្ថិភាព ខ្ញុំគិតថាគាត់ពិតជាធ្វើបាន។ យើងនិងអង្គការមូលនិធិបង្ការរបួសអាស៉ី (AIP) នឹងតាមដានថា តើក្រុមហ៊ុនណា នឹងអនុវត្តតាមវិធីនេះ»។

លោក គឹម បញ្ញា នាយកអង្គការ AIP ប្រចាំកម្ពុជា បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ក៏ជាបញ្ហាប្រឈមដ៏ចម្បងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងមួយដែរ សម្រាប់កុមារកម្ពុជា និងកម្មករនិយោជិត ជាពិសេសអ្នកដែលកំពុងបម្រើការងារ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលមានប្រមាណជាង ៨០០.០០០នាក់តែម្តង។

លោក គឹម បញ្ជា បានបន្តថា ក្នុងចំណោមជនរគ្រោះចំនួន ២.១៥២នាក់ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១៩ ប្រមាណជិត ៤០% គឺជាកុមារ និងកម្មករនិយោជិត។ ភាគច្រើនៃជនរងគ្រោះ គឺជាអ្នកជិះម៉ូតូ ហើយប្រមាណជាង ៧០% មិនបានពាក់មួកសុវត្ថិភាពនៅពេលទទួលរងគ្រោះថ្នាក់ចរាចរណ៍។

ដោយសារមួកសុវត្ថិភាពសំខាន់បែបនេះ ហើយ ទើបលោកស្រី មឹន មាណវី និងលោក គឹម បញ្ញា សុទ្ធតែបង្ហាញឆន្ទៈដូចគ្នា ឲ្យក្រុមហ៊ុនឯកជនឧបត្ថម្ភមួកសុវត្ថិភាព ដែលមានគុណភាពល្អដល់កម្មករនិយោជិត និងកុមារកម្ពុជា។

ក្នុងឱកាសនោះ លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្តល់យោបល់ឲ្យមានជាចលនាជាតិ រយៈពេល ១ម៉ោង និងកម្មវិធីជាច្រើនទៀត ដើម្បីរំលឹកអ្នកដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដើម្បីដាស់ស្មារតីប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន។ ក្នុងនោះដែរ លោកក៏បានឧបត្ថម្ភមួកសុវត្ថិភាពចំនួន ២០មួក ដល់អង្គការ AIP ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.