ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

លោក នេត្រ ភក្ត្រា ផ្តល់អនុសាសន៍៧ចំណុច ដើម្បីគាំទ្រយុទ្ធនាការអន្ទាក់សូន្យ ឱ្យមានប្រសិទ្ធភាពខ្ពស់ 

លោក នេត្រ ភក្ត្រា ផ្តល់អនុសាសន៍៧ចំណុច ដើម្បីគាំទ្រយុទ្ធនាការអន្ទាក់សូន្យ ឱ្យមានប្រសិទ្ធភាពខ្ពស់ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្ទឹងត្រែង)៖ ថ្លែងចេញពីទឹកដីខេត្តស្ទឹងត្រែងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៧ ដើម្បីធ្វើយុទ្ធនាការអន្ទាក់សូន្យ ដែលជាការរំពឹងទុករបស់ក្រសួងបរិស្ថាន ក៏ដូចជាអង្គការដៃគូ ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិរយៈពេល៦ខែ (មីនា ដល់ខែតុលា ឆ្នាំ២០២២) និងជាក្តីរំពឹងថ្មីនៃការការពារជីវិតសត្វព្រៃនៅកម្ពុជា សម្រាប់កូនចៅតជំនាន់។

ឆ្លើយទៅនឹងសំណួររបស់បណ្តាញព័ត៌មាន   នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ មុនមួយថ្ងៃនៃការបើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តស្ទឹងត្រែង ដែលមានរយៈពេល១ខែនោះ, លោក នេត្រ ភក្ត្រា បានសង្ខេបនូវចំណុចសំខាន់ៗទាំង៧ រួមមាន៖

*ទី១៖ សាធារណជននឹងដឹងអំពីផលប៉ះពាល់ជាអវិជ្ជមាននៃអន្ទាក់ទៅលើជីវិតសត្វព្រៃ ហើយអន្ទាក់នេះមិនមែនប៉ះពាល់ទៅដល់ជីវិតសត្វព្រៃទេ ប៉ុន្តែក៏អាចគ្រោះថ្នាក់ដល់មនុស្ស

*ទី២៖ ដើម្បីឱ្យសាធារណជនបានដឹងថា ការបរិភោគសាច់សត្វព្រៃ គឺជាការលើកទឹកចិត្តទៅដល់ព្រានព្រៃបន្តដាក់អន្ទាក់ បន្តបរបាញ់ បន្តកែច្នៃអន្ទាក់ដែលកាន់តែមានលក្ខណៈគ្រោះថ្នាក់ឡើងដូចជាអន្ទាក់វាយបំបាក់ស្មងជើង អន្ទាក់ឆក់ជាដើម។

*ទី៣៖ ដើម្បីពញ្ញាក់ស្មារតីឱ្យអ្នកដែលចូលចិត្តហូបសាច់សត្វព្រៃ ត្រូវពិចារណាថាបើគ្មានតម្រូវការទេ ក៏គ្មានការផ្គត់ផ្គង់ដែរ។

*ទី៤៖ ដើម្បីអប់រំជារួមថា ប្រភេទសត្វព្រៃដែលចាប់បានយកទៅលក់ ឬបរិភោគ បានតម្លៃតិចតួចទេ ប៉ុន្តែបើទុកសត្វមួយក្បាលនេះ ឱ្យរស់នៅក្នុងព្រៃ វានឹងមានតម្លៃជាមហាសាលសម្រាប់ជីវៈចម្រុះរបស់យើង សម្រាប់វិទ្យាសាស្ត្រ ការសិក្សា ចំណេះដឹង រាប់ជំនាន់តទៅមុខទៀត។

*ទី៥៖ នៅក្នុងក្របខ័ណ្ឌច្បាប់ដើម្បីឱ្យយើងពិនិត្យថា តើបញ្ហាអ្វីដែលនាំនៅតែបន្តកើតមាននូវការដាក់អន្ទាក់ តើស្ថានភាពហ្នឹងយើងអាចគួរពិនិត្យទៅលើច្បាប់ ឬលក្ខខណ្ឌបន្ថែមទៀតទេ ដើម្បីយើងអាចឈានទៅដល់ការទប់ស្កាត់បាន ឬកាត់បន្ថយឱ្យបានច្រើនបំផុតចំពោះសកម្មភាពទាំងឡាយ ហើយជាការមួយព្រមានទៅដល់ជនទាំងឡាយដែលប្រព្រឹត្តបទល្មើសឱ្យរាងចាល។

*ទី៦៖ ដើម្បីឱ្យដឹងថា ការបរិភោគសាច់សត្វ មិនមានផលប្រយោជន៍អ្វីដល់សុខភាពទេ វិទ្យាសាស្ត្រក៏មិនមានការបញ្ជាក់ណាមួយដែលសាច់ ឬឆ្អឹងសត្វណាមួយដែលអាចព្យាបាលជំងឺបាននោះទេ។

និងទី៧៖ លើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ រួមគ្នាក្នុងការទប់ស្កាត់ និងបដិសេធកុំឱ្យមានអន្ទាក់ បើទោះបីជាយើងដឹងថា ប្រពៃណីរបស់យើងពីមុនមកក៏ដោយ ប៉ុន្តែយើងខិតខំប្រឹងប្រែងក្នុងការផ្តល់ជម្រើសថ្មី ហើយត្រូវរក្សាទុកសត្វព្រៃនៅក្នុងព្រៃនេះ ដែលមានប្រយោជន៍សំខាន់ មិនមែនត្រឹមតែជីវៈចម្រុះ ប៉ុន្តែវាជាផ្នែកមួយដែលអាចទាក់ទាញជាចំណូលបានពីវិស័យទេសចរណ៍ដែលជាប្រភពមិនចេះរីងស្ងួត ជាប្រភពថវិកាសម្រាប់សហគមន៍ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.