ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ប្រកាសចូលកាន់តំណែងប្រធានអង្គភាពនគរបាលទេសចរណ៍ ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត, ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ណែនាំឲ្យពង្រឹងការងារចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើស

ប្រកាសចូលកាន់តំណែងប្រធានអង្គភាពនគរបាលទេសចរណ៍ ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត, ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ណែនាំឲ្យពង្រឹងការងារចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំច្រកទ្វារអន្ដរជាតិប៉ោយប៉ែត។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកវរសេនីយ៍ទោ ជី កុសល ដែលត្រូវប្រកាសចូលកាន់តំណែងជាប្រធានថ្មី នៃអង្គភាពនគរបាលទេសចរណ៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានឡើងប្ដេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែងបំពេញកិច្ចការងារ ដើម្បីស្របតាមអ្វីដែលថ្នាក់ដឹកនាំប្រគល់ជូន។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានណែនាំ និងក្រើនរំលឹកដល់ប្រធានអង្គភាពថ្មី ដែលទើបប្រកាសចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តការងារ និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការដឹកនាំបញ្ជា សំដៅជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បានផ្ដាំផ្ញើ ក៏ដូចជាដាក់បទបញ្ជាដល់មន្ដ្រីទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការប្រព្រឹត្តបទល្មើស ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន, ការជួញដូរ និងការបង្ខាំងមនុស្ស, ការជួញដូរកុមារ ការធ្វើអាជីវកម្មផ្លូវភេទ ការផ្សព្វផ្សាយរូបភាព និងសម្ភារអាសអាភាស, ការពារបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ដ្រ សម្បត្តិធម្មជាតិ និងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបន្ដទៀតថា ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តការចាប់ខ្លួន ឃាត់ខ្លួនជនល្មើស ក្នុងបទល្មើសជាក់ស្ដែង អនុវត្តសាលក្រម សាលដីការបស់តុលា និងអយ្យការគ្រប់ថ្នាក់ទាំងអស់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.