
ឯកឧត្តម ជា សុមេធី និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ដែលបានឧបត្ថម្ភ ចំនួន (ប្រាំពាន់ដុល្លាអាមេរិកគត់) ជូនដល់រដ្ឋបាលខេត្តព្រៃវែង ដើម្បីអបអរសាទរ ក្នុងឱកាសនៃពិធី ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(ព្រៃវែង) :នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២២២ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ដែលបានឧបត្ថម្ភ ទឹកប្រាក់ $៥,០០០ (ប្រាំពាន់ដុល្លាអាមេរិកគត់) ជូនដល់រដ្ឋបាលខេត្តព្រៃវែង ដេីម្បីអបអរសាទរក្នុងឱកាសនៃពិធី ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ត្រីស័ក ព.ស.២៥៦៥ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១៣កេីត ខែចេត្រ ឆ្នាំខាល ត្រីស័ក ព.ស.២៥៦៥ ដែលរដ្ឋបាលខេត្តបានរៀបចំពិធី ចូលឆ្នាំថ្មីព្រៃវែង ២០២២ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ខាងមុខនេះ។
រដ្ឋបាលខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ ព្រមទាំងភរិយាសូមជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។




