ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ប្រតិភូរដ្ឋបាលខណ្ឌចំនួន៣ នៅមុនចូលឆ្នាំខ្មែរ នាំយកអំណោយឧបត្ថម្ភដល់កងទ័ពវរៈ៣៩១ និងកងពលតូចឣន្តរាគមន៌លេខ៩ ប្រចាំទិសព្រះវិហារ

ប្រតិភូរដ្ឋបាលខណ្ឌចំនួន៣ នៅមុនចូលឆ្នាំខ្មែរ នាំយកអំណោយឧបត្ថម្ភដល់កងទ័ពវរៈ៣៩១ និងកងពលតូចឣន្តរាគមន៌លេខ៩ ប្រចាំទិសព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ គណៈប្រតិភូខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរង នៃគណៈឣភិបាលខណ្ឌឫស្សីកែវ តំណាងលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងខណ្ឌដូនពេញ ហើយនឹងខណ្ឌជ្រោយចង្វា នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ពោលគឺនៅមុនចូលឆ្នាំខ្មែរ បានចុះមកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយជាច្រើន និងថវិកាផងដែរ មកចែកជូនចងសម្ពន័មេត្រីភាពដល់កងទ័ពវរៈ៣៩១ និងកងពលតូចឣន្តរាគមន៌លេខ៩ ដែលកំពុងឈរជើងការពារព្រំដែន នៅភូមិសែនរុងរឿង៣ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

គណៈប្រតិភូរដ្ឋបាលខណ្ឌទាំង៣ (ខណ្ឌឫស្សីកែវ-ខណ្ឌដូនពេញ-ខណ្ឌជ្រោយចង្វា) បើទោះបីជាមានភារកិច្ចមមាញឹកយ៉ាងណាក្តី ក៏មិនបានភ្លេចការចុះមកសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនដល់កងទ័ពវរៈ៣៩១ និងកងពលតូចឣន្តរាគមន៌លេខ៩ ដែលបានចងសម្ពន័មេត្រីភាពឡើយ ក្រៅពីប្រតិភូខណ្ឌទាំង៣ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះកងទ័ពវរៈ៣៩១ និងកងពលតូចឣន្តរាគមន៌លេខ៩ ដែលកំពុងឈរជើងលះបង់ការពារបូរណៈ ភាពទឹកដី។

មេបញ្ជាការវរៈ៣៩១ និងកងពលតូចឣន្តរាគមន៌លេខ៩ ក៏បានលើកឡើងបង្ហាញពីស្ថានភាពតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ល្អ ដោយពុំមានបាតុភាពអ្វីកើតឡើងគួរកត់សម្គាល់ឡើយ ក្នុងការអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះស្មារតី ការពារអធិបតេយ្យបូរណៈ ភាពទឹកដី និងការខិតខំជំរុញការលើកកម្ពស់ជីវភាពកងទ័ព ក៏ដូចគ្រួសារកងទ័ពឲ្យកាន់តែប្រសើរឡើង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.