ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកដៅការងារឆ្នាំ២០២២

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកដៅការងារឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកដៅការងារឆ្នាំ២០២២

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានគូសបញ្ជាក់ថា សន្និបាតបូកសរុបការងាររបស់មន្ទីរ សាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល គឺមានសារៈសំខានបំផុត សម្រាប់អង្គភាពនីមួយៗដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពីចំណុចវិជ្ជមាន អវិជ្ជមាន បញ្ហាប្រឈម និងការដោះស្រាយ ដើម្បីទទួលបានជោគជ័យក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។

ការគូសបញ្ជាក់នេះ បានធ្វើឡើង នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកដៅការងារឆ្នាំ២០២២ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី អជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រី នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តជាង ២៧០នាក់។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា លទ្ធផលដែលនឹងទទួលបានពីសន្និបាតនាថ្ងៃនេះគឺជាគន្លឹះ សម្រាប់អនុវត្តសកម្មភាពអាទិភាពសំខាន់ៗ នៅឆ្នាំក្រោយៗទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានសង្គតិភាព ជាមួយនឹងគោលដៅអភិវឌ្ឍន៍របស់ រដ្ឋបាលខេត្ត និងជាពិសេស ដើម្បីចូលរួមសម្រេចនូវផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន ជានាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យក ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព ដើម្បី លើកកម្ពស់ផាសុខភាព និង ជីវភាពរស់នៅជូនប្រជាពលរដ្ឋ ពោលគឺ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមាន ការអភិវឌ្ឍ។

ក្នុងពិធីនេះដែរ ឯកឧត្តម បានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវ បន្តខិតខំបំពេញការងារ ឱ្យអស់ពីសមត្ថភាព លទ្ធភាព ទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់ រស់រវើក ក្នុងស្មារតីយកចិត្តទុកដាក់ដឹកនាំ មានការទទួលខុសត្រូវខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួនទទួលខុសត្រូវ ព្រមទាំងខិតខំព្យាយាមដោះស្រាយរាល់បញ្ហាប្រឈមនានាឱ្យអស់ពីលទ្ធភាព និងស្នើសុំយោបល់ ឬគោលការណ៍ដោះស្រាយពីថ្នាក់ដឹកនាំក្រសួងសាមី និងថ្នាក់ដឹកនាំខេត្ត ក្នុងករណីចាំបាច់ ។

មន្ទីរត្រូវមានកិច្ចសហការ និងទំនាក់ទំនងការងារល្អ ជាមួយមន្ទីរ អង្គភាព ស្ថាប័ន ដៃគូអភិវឌ្ឍន៍នានា ជាពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលជោគជ័យ និងមានប្រសិទ្ធភាព។ ការងារសំខាន់គឺត្រូវយកចិត្តទុកដាក់បំពេញតួនាទីជាសេនាធិការឱ្យរដ្ឋបាលខេត្ត លើការងារវិស័យសាធារណការ និងដឹកជញ្ជូន និងបំពេញការងារតាមភារកិច្ច តួយ៉ាង ហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ ផ្លូវកៅស៊ូ ផ្លូវបេតុង លូ ស្តារប្រព័ន្ធលូ និងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ។
បន្ថែមពីលើនេះ មន្ទីរត្រូវមានផែនការ ការងារច្បាស់លាស់ ចំគោលដៅ និងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីគុណភាព ប្រសិទ្ធភាពការងារ និងអ្នកបន្តវេន ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.