ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំគណ:អភិបាលខេត្តកណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២២
(ខេត្តកណ្តាល)៖ នារសៀល ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងនៃគណៈ អភិបាលខេត្ត កងកម្លាំងទាំងបីរបស់ខេត្ត លោកអភិបាលក្រុង ស្រុក និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្ត ដោយផ្ដោតលើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖
– ពិនិត្យ និងពិភាក្សា សេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
– ពិនិត្យ និងពិភាក្សា សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ ជូនគណៈអភិបាលខេត្ត។
– ពិនិត្យ និងពិភាក្សា សេចក្តីសម្រេច ស្តីពីការសម្រេចទូទាត់ចំណូល ចំណាយថវិកា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកណ្តាល។
– បញ្ហាផ្សេងៗ៕




























