ក្រុមហ៊ុនចិន ស្នើសុំសហការជាមួយក្រសួងព័ត៌មាន ដើម្បីថតពីតំបន់ទេសចរណ៏ វប្បធម៍នៅកម្ពុជា

ភ្នំពេញ÷ក្រុមហ៊ុនចិន ស្នើសុំសហការជាមួយក្រសួងព័ត៌មាន ដើម្បីថតពីតំបន់ទេសចរណ៏ វប្បធម៍នៅកម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយនៅប្រទេសចិន។
អ្នកនាង អ៊ីន ស៊ែរ អគ្គនាយិកាក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនមិន បានគោរពស្នើសុំការគាំទ្រ និងកិច្ចសហការជាមួយក្រសួងព័ត៌មាន ក្នុងការថតពីតំបន់ទេសចរណ៏ វប្បធម៍ របស់កម្ពុជា ដើម្បីយកទៅផ្សព្វផ្សាយនៅប្រទេសចិន ក៏ដូចទៅអន្តរជាតិ បានដឹង បានឃើញកាន់តែច្បាស់ពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ ។
ក្នុងពេលដែលឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានទទួលជួបអ្នកនាង អ៊ីន ស៊ែរ អគ្គនាយិកាក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនមិន នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ដើម្បីទទួលការជូនពរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រុមហ៊ុន ក៏មានគម្រោងរៀបចំជាពិព័ណ៍ ជាវីដេអូ ឯកសារ ស្តីពីវប្បធម៌ ប្រពៃណី ប្រជាជនចិន ឱ្យប្រជាជនកម្ពុជា បានឃើញ បានយល់ ច្រើនបន្ថែមទៀត។
ជាមួយឆ្លើយតបដំណើរនេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានណែនាំឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន ទៅពិភាក្សា សម្រាប់កិច្ចសហ ការជាមួយទូរទស្សន៍ជាតិកម្ពុជា បើសិនជាមានភាពចន្លោះខ្វះខាត ឬត្រូវការក្រសួងជួយបន្ថែមនោះ ឯកឧត្តម នឹងជួយសម្រប សម្រួលទៅបណ្តា ក្រសួង ស្ថាប័នពាក់ពន្ធ័ ដើម្បីអាចដំណើរការងារបាន៕




