ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

អាជ្ញាធរខេត្តតាកែវ ស្នើភាគីវៀតណាម ជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

អាជ្ញាធរខេត្តតាកែវ ស្នើភាគីវៀតណាម ជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(តាកែវ)៖ នៅក្នុងឱកាសទទួលជួបសំណេះសំណាលជាមួយ ប្រតិភូខេត្តអានយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកជូនពរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំខេត្តតាកែវ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានស្នើដល់អាជ្ញាធខេត្តអានយ៉ាង ជួយសម្រប់សម្រួលដល់ការចេញចូលទៅកាន់ខេត្តអានយ៉ាង របស់ប្រជាពលរដ្ឋកម្ពុជា ដែលទៅរៀបចំពិធីបុណ្យទាននៅប្រទេសវៀតណាម។

លោក ម៉ឹង វុធី បានបន្ដទៀតថា រាល់ពិធីបុណ្យភ្ជុំ បុណ្យចូលឆ្នាំប្រពៃណីជាតិ ប្រជាពលរដ្ឋខ្មែរដែលមានសាច់ញាតិនៅប្រទេសវៀតណាម តែងតែធ្វើដំណើរទៅប្រទេសវៀតណាមដើម្បីរៀបចំពិធីបុណ្យទានតាមបែបសាសនា ប៉ុន្តែការចេញចូលទៅកាន់ប្រទេសវៀតណាម កន្លងមកជួបនូវបញ្ហាប្រឈមមួយចំនួននៅតាមច្រកព្រំដែន ដូច្នោះសូមអាជ្ញាធវៀតណាមជួយសម្របសម្រួលដល់ការធ្វើដំណើរនេះ។

បន្ថែមពីនេះ លោកក៏បានជំរុញដល់ភាគីវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីឲ្យព្រំដែនប្រទេសទាំងពីរ ពិសេសព្រំដែនខេត្តតាកែវ និងខេត្តអានយ៉ាង ក្លាយជាបន្ទាត់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជាការឆ្លើយតបលោក ង្វៀន ទៀកហ៊ុង សមាជិកអចិន្ត្រៃយ៍បក្សខេត្តអានយ៉ាង និងជាប្រធានរណសិរ្សខេត្តអានយ៉ាង បានយល់ស្របទៅនឹងការលើកឡើងរបស់ភាគីកម្ពុជា ហើយសន្យាខិតខំជំរុញកិច្ចសហប្រិតបត្តិការ តាមបន្ទាត់ព្រំដែនប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត។

ពាក់ព័ន្ធទៅនឹងការចេញចូលទៅធ្វើបុណ្យទានរបស់ប្រជាពលរដ្ឋខ្មែរ អាជ្ញាធខេត្តអានយ៉ាង នឹងយកបញ្ហានេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំ រួចនឹងជូនដំណឹងត្រលប់មកភាគីកម្ពុជានៅពេលក្រោយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.