ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍

(ភ្នំពេញ) :នារសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីការប្រព្រឹត្តទៅនៃសន្និបាត ក្នុងនោះរួមមានការស្ដាប់របាយការណ៍លទ្ធផលការងារ និងការធ្វើបទអន្តរាគមន៍អំពីបទពិសោធន៍ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរលើប្រធានបទសំខាន់ៗចំនួន៣ រួមមានការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ការងារគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេសនៅកម្ពុជា និងការងារស្រាវជ្រាវ អនុវត្តនីតិវិធី និងការបណ្ដេញចេញ។ អង្គសន្និបាតក៏បានស្ដាប់នូវមតិបូកសរុប ណែនាំ ដោះស្រាយ សំណូមពរ និងកិច្ចការមួយចំនួនដោយអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា ទោះបីមានការប្រឈមមុខនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្ដី ក៏ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អគ្គនាយករដ្ឋានអន្តោប្រវេសន៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្រ្តចតុកោណ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គោលការណ៍ណែនាំ និងដឹកនាំរបស់ក្រសួងមហាផ្ទៃ និងផែនការសកម្មភាពឆ្នាំ២០២១របស់ខ្លួន ជាពិសេសបានផ្ដើមធ្វើវិសោធនកម្មច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធការងារអន្តោប្រវេសន៍ ការគ្រប់គ្រងការចេញចូលប្រទេស វត្តមានការស្នាក់នៅរបស់ជនបរទេស ការគ្រប់គ្រងជនភៀសខ្លួន និងអ្នកស្នើសុំសិទ្ធិជ្រកកោន ការស្រាវជ្រាវស៊ើបអង្កេត និងអនុវត្តនីតិវិធី ការអភិវឌ្ឍន៍ធនធានមនុស្ស និងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះ ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ក៏បានគូសបញ្ជាក់អំពីបញ្ហាប្រឈមមួយចំនួនដែលអង្គសន្និបាតបានរកឃើញ និងបានដាក់ចេញការប្ដេជ្ញាចិត្តរួមគ្នាក្នុងការកំណត់យុទ្ធសាស្រ្ត ផែនការសកម្មភាព និងដោះស្រាយដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាអន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេសនៅក្នុងប្រទេសកម្ពុជា គោលបំណងដើម្បីចូលរួមរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណជូនសម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានសម្រេចបង្កើតនូវអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាលគ្នានឹងការបង្កើតអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមតម្រូវការចាំបាច់ដើម្បីដោះស្រាយញ្ហាដែលមិនទាន់អាចដោះស្រាយក្នុងពេលកន្លងមក និងបានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងអង្គភាពចំណុះក្រសួងមហាផ្ទៃដែលបានផ្ដល់កិច្ចសហការ និងគាំទ្រអគ្គនាយកដ្ឋានថ្មីទាំងពីរនេះស្របតាមតម្រូវការចាំបាច់ ។

សម្ដេចបន្តថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបំពេញតួនាទីរបស់ខ្លួនប្រកបដោយជោគជ័យ ពោលគឺបានបិទបញ្ចប់នូវបញ្ហាស្មុគស្មាញធំៗ បញ្ហាប្រឈមធំៗ មិនមែនសម្រាប់តែក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសជាតិដែរ ដែលមកដល់ពេលនេះ មិនមែនបានសេចក្ដីថាតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានមួយនេះបានបញ្ចប់នោះទេ ប៉ុន្តែឧបសគ្គធំៗបានដោះស្រាយ និងឆ្លងកាត់រួចហើយ ហើយក៏ត្រូវបន្តបំពេញភារកិច្ចផ្សេងៗទៀត រាប់ទាំងបញ្ហាមួយចំនួនដែលនៅសេសសល់។ សម្ដេចក៏បានកត់សម្គាល់អំពីការខិតខំបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងស្ថានភាពកូវីដ-១៩នេះផងដែរ ។

សម្ដេចឧបនាយករដ្ឋមន្រ្តីបានបន្តថាតួនាទីរបស់អគ្គនាយករដ្ឋានអន្តោប្រវេសន៍អាចមាន៣ធំៗ ទីមួយគឺការគ្រប់គ្រងជនបរទេសដែលចូលមកកម្ពុជាដើម្បីធានានូវសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការការពារអធិបតេយ្យភាពជាតិ ដែលកិច្ចការនេះបានធ្វើជាប់ជាប្រចាំ ហើយទីពីរគឺលើកទឹកចិត្តដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពោលគឺការខិតខំលើកទឹកចិត្តដល់ជនអន្តោប្រវេសន៍គ្រប់ផ្នែកដែលរស់នៅកម្ពុជាដោយស្របច្បាប់ឱ្យរស់នៅប្រកបដោយភាពសុខស្រួល គ្មានការគំរាមកំហែង គ្មានអំពើហិង្សា គ្មានការឆបោក លួចឆក់ប្លន់ជាដើម ដើម្បីឱ្យជនទាំងនោះជួយកៀរគរអ្នកវិនិយោគបរទេសផ្សេងទៀតមកបណ្ដាទុនអភិវឌ្ឍន៍នៅកម្ពុជា និងទី៣គឺកាតព្វកិច្ចចូលរួមដោះស្រាយបញ្ហាជនភៀសខ្លួន ។

សម្ដេចក្រឡាហោមក៏បានសម្ដែងការគាំទ្រចំពោះទិសដៅការងារដែលអង្គសន្និបាតបានលើកឡើងនៅទីនេះ ដូចជាការដាក់ចេញសម្រាប់ឆ្នាំ២០២២នេះ ហើយក្នុងនោះសម្ដេចក៏បានផ្ដល់ការរំលឹកបន្ថែមលើកិច្ចការមួយចំនួនទៀត ដូចជាការពង្រឹងការគ្រប់គ្រងគ្រប់ច្រកទ្វារព្រំដែនដើម្បីប្រឆាំងនឹងល្មើសគ្រប់ប្រភេទ ការគ្រប់គ្រងវត្តមានជនបរទេស ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យានៅតាមច្រកទ្វារព្រំដែន ការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីពង្រឹងសមត្ថភាព និងជំនាញ និងបានណែនាំឱ្យស្នងការដ្ឋាននគរបាលរាជធានីខេត្ត បង្កើនការខិតខំប្រឹងប្រែងអនុវត្តកិច្ចការអន្តោប្រវេសន៍ដើម្បីរួមចំណែកធ្វើឱ្យស្រេចបានតាមទិសដៅការងារដែលបានកំណត់ក្នុងសន្និបាតនេះ ៕

       

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.