ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែង ចែកស្បៀងអាហារដល់កងកម្លាំងប្រដាប់អាវុធ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តស្ទឹងត្រែង ចែកស្បៀងអាហារដល់កងកម្លាំងប្រដាប់អាវុធ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្ទឹងត្រែង)៖ ក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង និងរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានចុះសួរសុខទុក្ខ និងបាននាំយក អំណោយជូនដល់កងទ័ពក្នុងកងអនុសេនាធំលេខ១ ផ្នែកសឹករងសៀមប៉ាង ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងកងកម្លាំងគិលានុដ្ឋាននៃយោធភូមិភាគ ទី០១ ឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជានិងឡាវ។

ក្នុងសកម្មភាពដែលបានធ្វើឡើង នៅថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០២២ លោក ស្វាយ សំអ៊ាង បាននាំបណ្តាំសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ជូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេច តែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ពិសេសជិតចូលឆ្នាំប្រពៃណីជាតិខ្មែរ មកដល់នាពេលខាងមុខនេះ។

លោកបន្តថា ការនាំយកអំណោយនៅពេលនេះ គឺសរបញ្ជាក់ឲ្យឃើញពីការផ្សារភ្ជាប់រវាងកម្លាំងជួរមុខ ដែលមាន កងកម្លាំងកងទ័ព ក៏ដូច កម្លាំងនគរបាល ខ្សែបន្ទាត់ព្រំដែន និងកម្លាំងជួរក្រោយ ដែលមានគណៈបញ្ជាការឯកភាពខេត្ត ដោយលោកអភិបាលខេត្ត ជាប្រធាន នឹង មន្ទីរអង្គភាព ជាសេនាធិការឲ្យរដ្ឋបាលខេត្ត។

លោក ស្វាយ សំអ៊ាង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់បងប្អូន កងទ័ព ដែលបានពាក់លី នូវសាច់ស្រស់ ឈាមស្រស់ តស៊ូរស់នៅឆ្ងាយពីគ្រួសារ ដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ ដោយក្នុងនោះដែរ លោកអភិបាលខេត្តបានរំលឹកដល់កងកម្លាំងទាំងអស់ថា ភារៈកិច្ចកងកម្លាំងនៅពេលនេះ ក្រៅពីការពារបូរណភាពទឹកដី កងកម្លាំងទាំងអស់ក៏ត្រូវ បង្ក្រាបបទល្មើសផ្សេងៗ ដែលតែងកើត មាននៅតាមខ្សែព្រំដែន។

លោក ផៃ ប៊ុនឈឿន ក៏បានលើកឡើងអំពីតម្លៃនៃ សន្តិភាព ដោយបានបញ្ជាក់ថា ប្រទេសកម្ពុជាមានសន្តិភាព ដូចសព្វថ្ងៃនេះ ដោយបានការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចតេជោ ហ៊ុន សែន ដែលតែស្វែងរក សន្តិភាព ជូនជាតិមាតុភូមិ និងបានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។

អំណោយដែលរដ្ឋបាលខេត្តស្ទឹងត្រែងនាំយកមកប្រគល់ជូនដល់កងទ័ពក្នុងកងអនុសេនាធំលេខ ១ ផ្នែកសឹករងសៀមប៉ាងចំណុះតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជានិងឡាវ រួមមាន អង្ករប្រណិត ៣៥០០ គីឡូក្រាម មីម៉ាម៉ា ១២ កេសធំ ស្មើនឹង ៧២ កេសតូច ត្រីខកំប៉ុង ១២ កេស ទឹកស៊ីអ៉ីវ ១២ កេស ទឹកត្រី ១២ កេស ទឹកបរិសុទ្ធសេកុង ៤០ កេស ប្រហុកត្រី ១០ គីឡូក្រាម និងថវិកា ៦ ០០០ ០០០ រៀល នឹង អំណោយរបស់ លោក ផៃ ប៊ុនឈឿន នូវ អង្ករ ៥០០ គីឡូក្រាម ផងដែរ ។ កងកម្លាំងគិលានុដ្ឋាននៃយោធភូមិភាគ ទី០១ ទទួលបាន អង្ករ ១៣០០ គីឡូក្រាម មីម៉ា ០៤ កេសធំ ស្មើនឹង ២៤ កេសតូច ស្រីខកំប៉ុង ០៤ កេស ទឹកស៊ីអ៉ីវ ០៤ កេស ទឹកត្រី ០៤ កេស ទឹកបរិសុទ្ធ សេកុង ២០ កេស ប្រហុក ០៥ គីឡូក្រាម និង ថវិកា ២០០០០០០ រៀល និង អំណោយ របស់លោក ផៃ ប៊ុនឈឿន នូវ អង្ករ ៥០០ គីឡូក្រាម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.