ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារសាច់ញាតិប្រារព្ធពិធីបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងញាតិការដែលបានចែកឋាន នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ 

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារសាច់ញាតិប្រារព្ធពិធីបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងញាតិការដែលបានចែកឋាន នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ត្បូងឃ្មុំ)៖ ដោយសេចក្ដីកត្តញ្ញូតាធម៌ចំពោះមាតាបិតា និងញាតិការទាំងឡាយដែលបានចែកឋានទៅហើយនោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងក្រុមគ្រួសារសាច់ញាតិ បានប្រារព្ធពិធីរាប់បាត្រ និងបង្សុកូលគោរពឧទ្ទិសមគ្គផលជូនចំពោះវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងញាតិការដែលបានចែកឋាន នៅឯស្រុកកំណើតគឺស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។

គួរជម្រាបថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២៖១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ។ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺត្រូវជាមាតាបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាមាតាក្មេករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គិតមកដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ គឺមានរយៈពេលជិត៣ឆ្នាំហើយ ដែលអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានចែកឋានទៅកាន់បរលោកខាងមុខ ហើយនៅថ្ងៃនេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដួចផ្ដើមជាមួយលោកស្រី ប៊ុន សាមលេន និងលោក គីម ទូច, លោក គ្រី ទូច និងលោកស្រី ទ្រី ង៉ូវណាំ, លោកស្រី ប៊ុន សុថា និងលោក តាន់ បញ្ញាវុធ ព្រមទាំងកូនចៅ ក្រុមគ្រួសារ សាច់ញាតិជាច្រើនរូបទៀត ជួបជុំគ្នារៀបចំពិធីរាប់បាត្រ និងបង្សុកូលតាមបែបព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោកខាងមុខ។

ក្រោមបរិយាកាសរីករាយជ្រះថ្លានៃពិធីបង្សុកូលនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ
ក៏បានបូជាទៀន ធូប និងផ្កាភ្ញីថ្វាយព្រះរតនត្រ័យក្នុងព្រះពុទ្ធសាសនា និងបាននាំយកនូវគ្រឿងទេយ្យវត្ថុ និងបច្ច័យវេរប្រគេនចំពោះព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន៧វត្ត រួមមាន វត្តដើមជ្រៃ វត្តដើមអំពិល វត្តនាគវ័ន (ហៅវត្តភូមិ៥) វត្តអម្ពវ័ន វត្តជីនីក វត្តកណ្ដាល និងសុពណ៌កាលី ព្រមទាំងបានរាប់បាត្រព្រះសង្ឃ៧អង្គដែលនិមន្តមកពីវត្តចំនួន៧នេះផងដែរ។ កាលណាវេរប្រគេនទេយ្យវត្ថុទាំងអម្បាលម៉ានរួចហើយ ព្រះសង្ឃក៏បានសូត្រធម៌ឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងជីដូនជីតា បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ព្រមទាំងបានចម្រើនព្រះបរិត្តប្រោសព្រំសព្វសាធុការជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិនាឱកាសនោះផងដែរ។

គួរបញ្ជាក់ថា គ្រឿងទេយ្យវត្ថុ និងបច្ច័យដែលបានប្រគេនថ្វាយព្រះសង្ឃនៃវត្តនីមួយៗ រួមមាន៖
១៖ ស្លាដក ចំនួន១ឈុត
២៖ ទឹកបរិសុទ្ធ ចំនួន៤កេស
៣៖ ទឹកក្រូច ចំនួន៤កេស
៤៖ ទឹកគូលែន ចំនួន២កេស
៥៖ ទឹកត្រឡាច ចំនួន២កេស
៦៖ ទឹកដោះគោខាប់ ចំនួន១កេស
៧៖ ទឹកអូវ៉ាន់ទីន ចំនួន២កេស
៨៖ មៀនកំប៉ុង ចំនួន១កេស
៩៖ មី ចំនួន៥កេស
១០៖ ត្រីខកំប៉ុង ចំនួន២កេស
១១៖ នំចិន ចំនួន១កេស
១២៖ នំថងងួន ចំនួន១កែវ
១៣៖ នំបារាំង ចំនួន១កែវ
១៤៖ នំភិន ចំនួន១កែវ
១៥៖ ស្ករស ចំនួន១០គីឡូក្រាម
១៦៖ តែ ចំនួន៣កញ្ចប់
១៧៖ អង្ករ ១០០គីឡូក្រាម
១៨៖ ខ្ទឹមជ្រក់ ចំនួន១កែវ
១៩៖ បច្ច័យចំ នួន៥លានរៀល។

គួរបញ្ជាក់ផងដែរថា នាឱកាសពិធីបង្សុកូលតាមបែបព្រះពុទ្ធសាសនានោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ ក៏បានរៀបចំពិធីសែនផ្នូរដូនតា (ឆេងម៉េង) តាមបែបប្រពៃណីខ្មែរសែស្រឡាយចិននៅទីផ្នូរមហាឧបាសក លីន គ្រី និងមហាឧបាសិកា ប៊ុន ស៊ាងលី និងផ្នូរដូនតាផ្សេងទៀតផងដែរ ដោយហេតុថា ថ្ងៃនេះក៏ជាថ្ងៃល្អសម្រាប់រៀបចំបុណ្យសែនផ្នូរដូនតា ឬឆេងម៉េងនេះ។

ថ្ងៃដដែលនេះ ក្រៅតែអំពីពិធីបង្សុកូល និងពិធីសែនផ្នូរដូនតានេះហើយ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ ក៏បានជូននូវទេយ្យទានមានបច្ច័យ និងសម្ភារៈជាដើមដល់លោកតាអាចារ្យដែលបានចូលរួមក្នុងពិធីសូត្រមន្តបង្សុកូល ព្រមទាំងបានសួរសុខទុក្ខនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រមួយចំនួនទៀតផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.