ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

សម្តេចតេជោ ហ៊ុន សែន ឲ្យអ្នករកស៊ីអចលនទ្រព្យ បញ្ឈប់ការទិតៀនលើការកំណត់កម្ពស់សាងសង់ នៅសៀមរាប-អង្គរ, បើធ្វើខុស កម្ពុជានឹងត្រូវដកពីបញ្ជីបេតិកភណ្ឌពិភពលោក

សម្តេចតេជោ ហ៊ុន សែន ឲ្យអ្នករកស៊ីអចលនទ្រព្យ បញ្ឈប់ការទិតៀនលើការកំណត់កម្ពស់សាងសង់ នៅសៀមរាប-អង្គរ, បើធ្វើខុស កម្ពុជានឹងត្រូវដកពីបញ្ជីបេតិកភណ្ឌពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ បានថ្លែងប្រតិកម្មលើការលើកឡើង របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលបានរិះគន់អាជ្ញាធរលើការរឹតត្បឹតកម្ពស់ នៃការសាងសង់នៅខេត្តសៀមរាប។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអភិវឌ្ឍន៍អចលនទ្រព្យ ដោយការសាងសង់អគារខ្ពស់ៗ នៅខេត្តសៀមរាប ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស របស់អង្គការយូណេស្កូ ដោយមិនចេះតែធ្វើបំពាននោះទេ។

សម្តេចបញ្ជាក់ថា ប្រសិនបើកម្ពុជាធ្វើការសាងសង់ បំពានលក្ខខណ្ឌបច្ចេកទេស របស់អង្គការយូណេស្កូនោះ អង្គរវត្តរបស់កម្ពុជា នឹងត្រូវចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ដែលអាចធ្វើឲ្យកម្ពុជាខាតបង់ធំធេង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសជឿនលឿនមួយចំនួន នៅលើពិភពលោក ដែលសាងសង់បំពានលក្ខខណ្ឌបច្ចេកទេស របស់អង្គការយូណេស្កូ ត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំដាក់តំបន់ផ្សេងទៀត ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដូច្នេះកម្ពុជាត្រូវតែគោរពលក្ខខណ្ឌរបស់អង្គការយូណេស្កូ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន សំដៅលើឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកអភិវឌ្ឍន៍អចលទ្រព្យ ដែលបានលើកឡើងកាលពីពេលថ្មីៗ កន្លងទៅនេះ នៅលើទឹកដីខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចធ្លាប់ស្នើដល់ក្រុមហ៊ុនមួយ ដែលចង់វិនិយោគជីកស្រះដ៏ធំមួយនៅសៀមរាប ឲ្យធ្វើការកែតម្រូវភ្លាមៗ បន្ទាប់ពីមានប្រតិកម្មពីអង្គការយូណេស្កូ។

ជាមួយគ្នានេះ សម្តេចបានស្នើដល់លោកបណ្ឌិត គីម ហ៊ាង បញ្ឈប់ការទិតៀនអាជ្ញាធរពាក់ព័ន្ធនឹងការកម្រិតកម្ពស់ ក្នុងការអភិវឌ្ឍន៍សាងសង់អគារបន្តទៀត ការអភិវឌ្ឍន៍កន្លែងផ្សេងបាន តែមិនមែននៅជិតតំបន់អង្គរនោះទេ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសុំយកឱកាសនេះ និយាយបន្តិចជូនចំពោះអ្នកវិនិយោគដីធ្លី ផ្នែកអចលនទ្រព្យ ដែលមុននេះបានបញ្ចេញមតិ ធ្វើឲ្យមានប្រតិកម្ម ខ្ញុំគិតថាការលើកឡើងនោះគាត់ក៏ដឹងថាខុស គាត់លើកឡើងថា នៅសៀមរាបមិនអាចអភិវឌ្ឍន៍បានដោយសារ អាជ្ញាធរមិនឲ្យសាងសង់ខ្ពស់ ខ្ញុំសូមបញ្ជាក់ថា មិនអាចយកតំបន់សៀមរាប ប្រៀបធៀបទៅនឹងទីផ្សារអចលនទ្រព្យ ដូចជាខេត្តដទៃទេ បើសិនជាធ្វើដូច្នេះ គឺកម្ពុជានឹងត្រូវគេបណ្តេញ ដោយយកអង្គរវត្តរបស់យើងចេញពី បញ្ជីបេតិកភណ្ឌពិភពលោកហើយ អីចឹងសូមឲ្យអ្នកទីផ្សារអចលនទ្រព្យ សូមមើលព្រៃទាំងមូល កុំមើលឈើមួយដើមៗ»។

សម្តេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអាចធ្វើឲ្យប្រាសាទអង្គរ ដែលជាបេតិកភណ្ឌរបស់ពិភពលោក បាត់បង់លក្ខខណ្ឌសម្បត្តិណាមួយ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ។ សម្តេចសូមឲ្យអង្គការអន្តរជាតិ ដូចជាយូណេស្កូ ក៏ដូចជាប្រទេសដៃគូ ដែលជាសហប្រធានគណៈកម្មការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ដ្រអង្គរ (ICC) រួមមានប្រទេសជប៉ុន និងប្រទេសបារាំង ដែលគ្រោងចុះហត្ថលេខាបន្តជាមួយកម្ពុជា១០ឆ្នាំបន្ថែមទៀត កុំមានការស្ទាក់ស្ទើរ នេះជាការអះអាងរបស់សម្តេច ក្នុងនាមជានាកយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធានាថា សម្បត្តិដូនតាដែលបានខិតខំរក្សាទុកពីមុនមកត្រូវបានគោរព។

គួររំលឹកថា បន្ទាប់ពីប្រព្រឹត្តកំហុស និយាយប៉ះពាល់ដល់វប្បធម៌ជាតិ ឧកញ៉ា គីម ហ៊ាង អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ បានចេញលិខិតសុំទោសជាសាធារណៈដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុសដ៏ធំនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.