ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

សម្តេចតេជោ ហ៊ុន សែន៖ ផ្លូវទាំង៣៨ខ្សែ នៅទីក្រុងសៀមរាប សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ផ្លូវទាំង៣៨ខ្សែ នៅទីក្រុងសៀមរាប សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(សៀមរាប)៖ ថ្លែងចេញពីទឹកដីអង្គរ-សៀមរាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្រាប់ផ្លូវទាំង៣៨ខ្សែដែលបានស្ថាបនារួចរាល់នៅក្នុងទីក្រុងសៀមរាប គឺសុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនកម្ពុជា ដែលបានសាងស្នាព្រះហស្ថ និងស្នាដៃចំពោះជាតិ មាតុភូមិ។

ការបញ្ជាក់បែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញលើកម្រាលព្រំសន្តិភាព កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្រាប់ផ្លូវទាំង៣៨ខ្សែនេះ គឺគ្មានឡើយដាក់បញ្ចូលឈ្មោះក្រុមពួក លន់ នល់ សិរិមតៈ ចេងហេង និងសឺង ង៉ុកថាញ់ សម សារី ដែលជាអ្នកក្បត់ជាតិនោះឡើយ។

«បន្ថែមលើនោះ យើងបានឃើញថា បណ្តាផ្លូវនៅក្នុងទីរួមខេត្តសៀមរាបរបស់យើងមានាំឈ្មោះ ៣៨ខ្សែ គឺមានឈ្មោះទាំង៣៨ខ្សែ ដែលប្រមូលផ្តុំទាំងព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនសំខាន់ៗ ដែលបានឆ្លងកាត់ការវិវត្តន៍នៅក្នុងការកសាងទីក្រុងនេះ និងរួមចំណែកដល់ដំណើរការសន្តិភាពរបស់ប្រទេស ប៉ុន្តែ ពិតណាស់យើងមិនបានបញ្ចូលនូវផ្លូវនេះដោយមានឈ្មោះពួក លន់ លន់ សិរីមតៈ ចេង ហេង ឬក៏មានឈ្មោះ សឺង ង៉ុកថាញ់ សម សារី ជាដើម ដែលយើងមិនបានដាក់នោះទេ….! ចាំដល់ពួកគេមានឱកាសឈ្នះ ពួកគេអាចលុបឈ្មោះនៅទីនេះ ហើយបញ្ចេញឈ្មោះអ្នកក្បត់ជាតិទាំងនោះ គេអាចរងចាំនៅពេលនោះ ប៉ុ ន្តែ ការសង្ឃឹមរបស់ពួកគេអាចនឹងមិនជោគជ័យទេ»។

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ទីក្រុងសៀមរាប មានរុក្ខវិថីមួយហៅថា «រុក្ខវិថី សម្តេចព្រះនរោត្តម សីហនុ» គឺបានតភ្ជាប់ពីទីក្រុងសៀមរាប ទៅកាន់អង្គរ, សម្តេចពិតជាសប្បាយចិត្ត ដែលបានឃើញផ្លូវមួយខ្សែនេះ ដែលជាផ្លូវដ៏ធំមួយ និងមានប្រវែង ព្រមទាំងបានតភ្ជាប់ជាមួយផ្លូវទាំងឡាយដែលមានព្រះនាមរបស់ព្រះមហាក្សត្រនៃយើង បន្ថែមពីនេះផ្លូវទាំង៣៨ខ្សែនេះ បានរៀបរាបឈ្មោះដល់អាចារ្យ ពោធិ៍កំបោរ ដែលសុទ្ធសឹងតែឥស្សរជនខ្មែរកាលពីជំនាន់ដែលបានតស៊ូប្រឆាំងនឹងនឹមអាណានិគមនិយមបារាំង ទាំងនេះហើយ គឺជាការចងចាំរបស់ក្មេងៗជំនាន់ក្រោយសម្រាប់អ្នកស្នេហាជាតិជំនាន់មុន។

នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏កោតសរសើរជាមួយការគិតឃើញទាំងឡាយរបស់សម្តេច លោក លោកស្រី ថ្នាក់ដឹកនាំដែលបានចូលរួមកិច្ចការងារស្ថាបនាផ្លូវទាំង៣៨ខ្សែ នៅទីក្រុងសៀមរាប បន្ថែមពីនេះហេដ្ឋារចនាសម្ព័ន្ធដែលបានធ្វើនៅទីនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីដំណើរការសុខសន្តិភាពរបស់ប្រទេសនោះទេ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានក៏បានរំឮកថា «ទឹកដីខេត្តសៀមរាប គឺជាទឹកដីចុងក្រោយដែលកម្ពុជា បានបញ្ចប់សង្គ្រាមស៊ីវិល បើសិនជាយើងមុននេះក្រឡេកទៅអតីតកាល គឺយើងហៅថា (ខេត្តសៀមរាប-ឧត្តរមានជ័យ). ប៉ុន្តែ ក្រោយមកយើងបានបង្កើតខេត្តឧត្តរមានជ័យ ហើយទីតាំងចុងក្រោយនៅអង្លង់វែង កាលពីអតីតកាល គឺស្ថិតនៅក្នុងទឹកដីនៃខេត្តសៀមរាប ដូច្នេះ សៀមរាប គឺជាទីកន្លែងបញ្ចប់សង្គ្រាមក្រោយគេ ខណៈផ្លូវក្រវ៉ាត់ក្រុងដែលកំពុងតែប្រើប្រាស់ជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើការដឹកជញ្ជូនរបស់ប្រជាជន អ្នកសៀមរាប នៅចាំបានទីនោះមិនមែនជាផ្លូវទេ គឺជារបងការពារក្រុងពីការវាយលុករបស់ពួកខ្មែរក្រហម»។

សម្តេចតេជោ ហ៊ុ ន សែន បានអះអាងថា ផ្លែផ្លានៃសន្តិភាព អនុញ្ញាតឱ្យយើងកសាងអ្វីៗបាននៅគ្រប់ទីកន្លែងក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាក់ស្តែងរាប់ទាំងទីក្រុងសៀមរាប និងស្រុកសូត្រនិគម ជុំវិញការដំណើរការសាងសង់ព្រលានយន្តហោះដ៏ធំដែលអាចចុះចតយន្តហោះខ្នាតយក្សគ្រប់ប្រភេទជាដើម។

សូមជម្រាបថា ផ្លូវទាំង ៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ។ គម្រោងនេះ ត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមការងារអន្តរក្រសួងសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃការងារ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន៩ក្រុមទៀត ដែលប្រចាំការនៅតាមការដ្ឋានផ្ទាល់។ គម្រោងនេះ បានចំណាយថវិកាអស់ជិត ១៥០លានដុល្លារអាមេរិក ជាកញ្ចប់ថវិកាជាតិ ដែលបានអនុម័តផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា។

ខ្សែផ្លូវទាំង៣៨ខ្សែនេះ គឺជាខ្សែផ្លូវដែលបានសាងសង់ឡើងដោយគិតគូរយ៉ាងល្អិតល្អន់អំពីបទដ្ឋានលក្ខណៈបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្មផ្លូវ ការបែងចែកខ្សែផ្លូវអាទិភាពស្របទៅតាមរូបសាស្ដ្រទីក្រុង ដែលមានសង្គតិភាពនគរូបនីយកម្ម មានមេត្រីភាពនឹងទឹក ព្រៃឈើនិងប្រាសាទបុរាណ និងស្របជាមួយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប និងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.