ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

អភិបាលខេត្តប៉ៃ លិន លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខ និងពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិទាំង១៦ភូមិ នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ

អភិបាលខេត្តប៉ៃ លិន លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខ និងពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិទាំង១៦ភូមិ នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តប៉ៃ លិន លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខ និងពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិទាំង១៦ភូមិ នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ

ប៉ៃលិន ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្រផ្ទេរអំណាចទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងគោលនយោបាយស្តីពីកំណែទម្រង់វិមជ្ឈការ-និងវិសហមជ្ឈការ គណៈអភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានចុះសំណេះសំណាល សួរសុខទុក្ខដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំង១៦ នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ក៏ដូចជាអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ…។

លោកជំទាវអភិបាលខេត្តប៉ៃ លិន បានពាំនាំការសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាទាំងអស់។ លោកជំទាវ មានប្រសាសន៍ថា សម្ដេចទាំងទ្វេ តែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង តែងរស់នៅរួមសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបាន និងកំពុងអនុវត្តយ៉ាងសកម្មនូវការថែរក្សា សុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែង ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត មានការអភិវឌ្ឍរីកចម្រើននៅគ្រប់ទីកន្លែង តាំងពីទីប្រជុំជន រហូតដល់ទីជនបទដាច់ស្រយាល។

បន្ថែមលើនេះ លោកជំទាវ ក៏បានណែនាំ ផ្តាំផ្ញើដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ ត្រូវយកចិត្តទុកដាក់ក្តាប់ឱ្យបានពីរស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ នឹងត្រូវធ្វើរបាយការណ៍ឱ្យបានទៀងទាត់ ច្បាស់លាស់ មកកាន់ថ្នាក់លើរបស់ខ្លួន។ បញ្ហាដែលលោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ត្រូវយកចិត្តទុកដាក់នោះគឺ៖ ទី១.ស្ដាប់ឱ្យបានពីរចំនួនប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ទី២.ស្ដាប់ឱ្យបានពីរចំនួនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិតប្រាកដនៅក្នុងភូមិ ដើម្បីធ្វើការផ្ដល់ជំនួយឧបត្ថម្ភដល់ពួកគាត់។ ទី៣.ក្តាប់ឱ្យបានពីរចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងជំរុញណែនាំឱ្យពួកគាត់ត្រៀមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។ ទី៤. ចូលរួមឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ការទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ការចូលរួមអនុវត្តច្បាប់ចរាចរណ៍ឱ្យបានល្អប្រសើរ អប់រំណែនាំកូនចៅឱ្យប្រព្រឹត្តនូវអំពើល្អ កុំឱ្យមានក្មេងទំនើងជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.