ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ឯកឧ​ត្តម​​រដ្ឋមន្ត្រីវេងសាខុ​នបានអញ្ជើញមកពិនិត្យកសិដ្ឋាន​​ដាំបន្លែជម្រុះនៅ​ឃុំត្បែងស្រុកប​ន្ទាយស្រីខេត្ត​សៀ​មរាប

ឯកឧ​ត្តម​​រដ្ឋមន្ត្រីវេងសាខុ​នបានអញ្ជើញមកពិនិត្យកសិដ្ឋាន​​ដាំបន្លែជម្រុះនៅ​ឃុំត្បែងស្រុកប​ន្ទាយស្រីខេត្ត​សៀ​មរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧ​ត្តម​​រដ្ឋមន្ត្រីវេងសាខុ​នបានអញ្ជើញមកពិនិត្យកសិដ្ឋាន​​ដាំបន្លែជម្រុះនៅ​ឃុំត្បែងស្រុកប​ន្ទាយស្រីខេត្ត​សៀ​មរាប

នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមេសានេះ ឯកឧត្តមរដ្ឋមន្ត្រីវេងសាខុននិងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានដាំបន្លែជម្រុះ នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កសិដ្ឋានដាំបន្លែជាលក្ខណ: hydroponic សាលាដ ត្រសក់ផ្អែម និងប៉េងប៉ោះ ក្រៅពីនោះដាំលើដី សរុប ៣៨ មុខបន្លែ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងសៀមរាបទាំងមូល។ បច្ចុប្បន្នសកម្មភាពនៃការដាំដុះបានធ្លាក់ចុះបន្តិច ដោយសារវិបត្តិជំងឺកូវីដ-១៩ តែទោះជាយ៉ាងណាម្ចាស់កសិដ្ឋានសង្ឃឹមថាផលិតកម្មបន្លែនឹងកើនឡើងវិញក្រោយពេលវិបត្តិនេះ និងជាពិសេសបន្ទាប់ពីព្រលាន យន្តហោះខេត្តសៀមរាបថ្មីសាងសង់រួច ដែលអាចទទួលភ្ញៀវទេសចរណ៍បានរាប់លាននាក់។ សំខាន់ជាងនេះ កសិដ្ឋានគ្រោងរៀបចំជាកសិទេសចរណ៍ផងដែរនាពេលអនាគត ដោយសារកសិដ្ឋានមានលក្ខណ:អំណោយផល សំអាងលើដី ទឹក ហេដ្ឋារចនាសម្ព័ន្ធ សួនបន្លែ ដំណាំឈើហូបផ្លែ ផ្ទះសំណាក់ និងទេសភាពជើងភ្នំគូលេន។ល។ លក្ខខណ្ឌដ៏ល្អទាំងអស់នេះ ម្ចាស់កសិដ្ឋានសង្ឃឹមថានឹងអាចធ្វើការទាក់ទាញ និងស្រូបយកភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅស្រុកមកទស្សនាកម្សាន្តបានយ៉ាងច្រើន។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឲ្យកសិដ្ឋានបន្ត សកម្មភាពផលិតរបស់ខ្លួន បើទោះបីយើងជួបបញ្ហាទីផ្សារ ប៉ុន្តែនិន្នាការនៃការកើនឡើងភ្ញៀវទេសចរណ៍នឹងវិលមករកប្រក្រតីភាពវិញក្នុងពេលឆាប់ៗខាងមុខ។ ដោយឡែក ចំពោះគម្រោង ធ្វើកសិទេសចរាណ៍ ឯកឧត្តមរដ្ឋមន្ត្រីបានឯកភាព និងគាំទ្រទាំងស្រុង។ លោកបានបញ្ជាក់ថាយោង តាមស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី៣១ ខែមីនា នៅទីស្តីការក្រសួងទេសចរណ៍ស្តីពី”ការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ)”ដែលឯកឧត្តមរដ្ឋមន្រ្តីជាអនុប្រធានបានជំរុញលើកទឹកចិត្តដល់ការអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍។ដោយឡែកកសិទេសចរណ៍ក៏បានបញ្ចូលទៅក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នោះផងដែរ។ហេតុនេះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យម្ចាស់កសិដ្ឋានត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីចូលរួមអភិវឌ្ឍន៍កសិទេសចរណ៍ក្នុងខេត្ត សៀមរាបនាពេលអនាគតដ៏ខ្លី។ ការងារនេះ លោកបានណែនាំឲ្យលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ជួយសហការរៀបចំឯកសារគតិយុត្តមួយចំនួនទាក់ទងការចុះបញ្ជីសហគមន៍កសិកម្ម និងផ្សព្វផ្សាយបច្ចេកទេសទាំងដំណាំត្រីនិងផ្លែឈើបន្ថែមដើម្បីរង់ចាំទទួលភ្ញៀវទេសចរណ៍ក្រោយពេលរាជរដ្ឋាភិបាលបើកប្រទេសយើងឡើងវិញ៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.