ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

លោកជំទាវអភិបាលខេត្តប៉ៃ លិន អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិ ទាំង១៦ នៅក្នុងឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ

លោកជំទាវអភិបាលខេត្តប៉ៃ លិន អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិ ទាំង១៦ នៅក្នុងឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវអភិបាលខេត្តប៉ៃ លិន អញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិ ទាំង១៦ នៅក្នុងឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ

ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំង ១៦ នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សម្រាប់ឱកាស មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ។

មានប្រសាសន៍សំណេះសំណាលជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិ នាពេលនោះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានពាំនាំការសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះអាជ្ញាធរភូមិ បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាទាំងអស់។ លោកជំទាវបានមានប្រសាសន៍ថា សម្ដេចទាំងទ្វេរ តែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ហើយតែងតែរស់នៅ រួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបាន និងកំពុងអនុវត្តយ៉ាងសកម្មនូវការថែរក្សាសុខ សន្តិភាព សណ្ដាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋយើង។

ជាក់ស្ដែង ដូចដែលយើងគ្រប់គ្នាបានឃើញស្រាប់ថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះកំពុងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត មានការអភិវឌ្ឍន៍រីកចំរើននៅគ្រប់ទីកន្លែង តាំងពីទីប្រជុំជន រហូតដល់ទីជនបទដាច់ស្រយាល។ លោកជំទាវ ក៏បានមានប្រសាសន៍ណែនាំ ផ្តាំផ្ញើដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ ត្រូវយកចិត្តទុកដាក់ក្តាប់ឱ្យបានពីស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ នឹងត្រូវធ្វើរបាយការណ៍ឱ្យបានទៀងទាត់ ច្បាស់លាស់ មកកាន់ថ្នាក់លើរបស់ខ្លួន។ បញ្ហាដែលលោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ត្រូវយកចិត្តទុកដាក់នោះគឺ ទី១ ក្តាប់ឱ្យបានពីចំនួនប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ទី២ ក្តាប់ឱ្យបានពីចំនួនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតពិតប្រាកដនៅក្នុងភូមិ ដើម្បីធ្វើការផ្ដល់ជំនួយឧបត្ថម្ភដល់ពួកគាត់។ ទី៣ ក្តាប់អោយបានពីចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងជំរុញណែនាំឲ្យពួកគាត់ត្រៀមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។ ទី៤ ចូលរួមឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដូចជាការងារទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងភូមិ ការងារជួញដូរ ការប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិ ការចូលរួមអនុវត្តច្បាប់ចរាចរណ៍ឲ្យបានល្អប្រសើរ និងការអប់រំណែនាំកូនចៅឱ្យប្រព្រឹត្តនូវអំពើល្អ កុំឱ្យមានក្មេងទំនើងក្នុងភូមិជាដើម ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.