ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

លោក ឃួង ស្រេង ណែនាំដល់គណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ និងក្រុមការងារត្រូវយកចិត្តទុកដាក់ថែរក្សា លើកទឹកចិត្ត សមាជិកគណបក្ស ដើម្បីឈានឆ្ពោះទៅយកជ័យជម្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់

លោក ឃួង ស្រេង ណែនាំដល់គណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ និងក្រុមការងារត្រូវយកចិត្តទុកដាក់ថែរក្សា លើកទឹកចិត្ត សមាជិកគណបក្ស ដើម្បីឈានឆ្ពោះទៅយកជ័យជម្នះក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ បានណែនាំដល់ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌ សង្កាត់ និងក្រុមការងារបក្សចុះជួយខណ្ឌព្រែកព្នៅត្រូវបន្តយកចិត្តទុកដាក់ថែរក្សា និងលើកទឹកចិត្តសមាជិកគណបក្សប្រជាជនកម្ពុជា ដោយត្រូវជួយទំនុកបំរុងទាំងសម្ភារៈ និងស្មារតី សំដៅធ្វើយ៉ាងណាឲ្យបក្សប្រជាជនកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅពេលខាងមុខនេះ។

ការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅប្រចាំខែមីនា និងទិសដៅខែមេសា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ។

លោក ឃួង ស្រេង បានបន្តថា ក្នុងនាមប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ សង្កាត់ទាំង៥ និងក្រុមការងារបក្សចុះជួយខណ្ឌព្រែកព្នៅទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សា លើកទឹកចិត្តសមាជិកគណបក្សប្រជាជនកម្ពុជាឲ្យបានល្អប្រសើរ ដោយត្រូវជួយទំនុកបំរុងទាំងសម្ភារៈ និងស្មារតី ធ្វើយ៉ាងណាឲ្យការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នេះ ទទួលបាននូវភាពជោគជ័យ។

លោកបន្តថា ក្នុងនាមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាត្រូវធ្វើចុះសួរសុខទុក្ខ និងចលនាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ ធ្វើយ៉ាងណាឲ្យពួកគាត់ស្រឡាញ់ពេញចិត្តជាមួយនឹងគណបក្សប្រជាជនកម្ពុជា ឈានទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

បន្ថែមពីលើនេះទៀតនោះ លោក ឃួង ស្រេង ក៏បានណែនាំឲ្យមន្ត្រីរបស់បក្សដែលចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវប្រាប់ពួកគាត់ពីគោលបំណងល្អៗរបស់បក្ស ហើយបើពួកគាត់មានជីវភាពខ្វះខាត ពួកគាត់អាចទៅរកនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅតាមសង្កាត់ នោះគណបក្សសង្កាត់នឹងជួយពួកគាត់ ដោយមិនទុកឱ្យស្លាប់ដោយការអត់ឃ្លាននោះទេ។

ចំណែក លោក សុខ សម្បត្តិ ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានលើកឡើងទៀតថា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានត្រៀមលក្ខណៈការងារឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥រួចរាល់ហើយ ហើយចំពោះការរៀបចំបេក្ខភាពក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥នេះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ក៏បានរៀបចំបញ្ជីបេក្ខភាពក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ ទៅដាក់នៅគណៈកម្មការរៀបចំបោះឆ្នោតឃុំ-សង្កាត់ (CEC) បានរួចរាល់ជាស្ថារពរហើយដែរ ដោយពុំមានពាក្យបណ្តឹងតវ៉ានោះឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.