ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត : រាជរដ្ឋាភិបាល​នឹង​បន្ត​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​វិស័យ​អប់រំ​តាម​គ្រប់​លទ្ធភាព

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត : រាជរដ្ឋាភិបាល​នឹង​បន្ត​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​វិស័យ​អប់រំ​តាម​គ្រប់​លទ្ធភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត : រាជរដ្ឋាភិបាល​នឹង​បន្ត​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​វិស័យ​អប់រំ​តាម​គ្រប់​លទ្ធភាព

 /​ភ្នំពេញ​: បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ជា​ទិសដៅ​ទៅមុខ​រាជរដ្ឋាភិបាល​នឹង​បន្ត​ការយកចិត្តទុកដាក់ លើ​ការអភិវឌ្ឍ​វិស័យ​អប់រំ​តាម​គ្រប់​លទ្ធភាព​និង​ក៏បាន​បើកចំហរ​ឱ្យមាន​ការចូលរួម​រប​ស់​វិស័យ​ឯកជន​ផងដែរ​សំដៅ​បង្កើន​ការប្រកួតប្រជែង​នៅក្នុង​វិស័យនេះ ក្នុង​គោលបំណង​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន យុវនារី​មាន ចំណេះដឹង និង​ផលិតភាព​ខ្ពស់ សម្រាប់​ទីផ្សារការងារ​ដ៏​សម្បូរបែប ស្រប​ពេលដែល​កម្ពុជា​កំពុង​ខិតខំ​ពង្រឹង​និង​ពង្រីក សក្តានុពល​សេដ្ឋកិច្ច​របស់ខ្លួន​ឈានឆ្ពោះ​ទៅរក​សេដ្ឋកិច្ច​បែប​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ដែលមាន​តម្រូវការ​ខ្ពស់​នូវ​ធនធានមនុស្ស​ជំនាញ​បច្ចេកទេស​។​
​ការបញ្ជាក់​របស់លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​អគារសិក្សា និង​បណ្ណាល័យ នៃ​គ្រឹះស្ថានសិក្សា​ចំនួន​បី​រួមមាន វិទ្យាល័យ​ជាស៊ីម​ឈូក​វ៉ា ខណ្ឌ​ព្រែក​ព្នៅ វិទ្យាល័យ​ជាស៊ីម​សាមគ្គី ខណ្ឌទួលគោក​និង សាលាបឋមសិក្សា​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២២ ។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ការអប់រំ គឺជា​តម្រូវការ​ជា​មូលដ្ឋាន​ចម្បង​បំផុត​របស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ទីក្រុង និង​ជនបទ ដែល​តែង​ទន្ទឹង​ចង់ឱ្យ​កូនៗ​បាន​ទៅ​រៀនសូត្រ​នៅ​សាលា ហើយ​ទោះបី​ជាមាន​កម្រិតជីវភាព​បែបណា ក៏ត្រូវ​ខិតខំ​តស៊ូ​ដើម្បី​ឱកាស​សិក្សា​របស់​កូនៗ​។ រាជរដ្ឋាភិបាល​នៅក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គ្រប់​អាណត្តិ​កន្លងមក តែង​បានផ្តល់​សារៈសំខាន់ និង​អាទិភាព​លើ​វិស័យ​អប់រំ ដោយ​អនុវត្ត​សម្រេចបាន​សមិទ្ធផល​ជាច្រើន ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នេះ គឺ​មិនមែន​មានតែ​នៅក្នុង​អត្ថបទ​គោលនយោបាយ​នោះទេ​។ មកដល់ពេលនេះ វិស័យ​អប់រំ​មានការ​រីកចម្រើន​ទាំង​ផ្អែក​ទាំង​ផ្នែក​បរិមាណ និង​គុណភាព ដោយមាន​សាលា​គ្រប់​ភូមិ​សិក្សា​នៅ​ទូទាំងប្រទេស លោកគ្រូ​-​អ្នកគ្រូ​ក៏​ច្រើន និង​សិស្ស​ក៏​ច្រើន ព្រមទាំង​មាន​កម្មវិធីសិក្សា​, ហេដ្ឋារចនាសម្ព័ន្ធ និង​ឧបករណ៍​សម្ភារ​ល្អ​ទំនើប​។

​លោក​បណ្ឌិត​បាន​បន្តទៀត​ថា ពិតណាស់ ការពង្រឹង​សាលារៀន​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង​គឺជា​កិច្ចការ​សំខាន់​មួយ​នៅក្នុង ការងារ​កែទម្រង់​វិស័យ​អប់រំ ប៉ុន្តែ​អ្វីដែល​សំខាន់​ផងដែរ​នោះ គឺ​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​ឆន្ទៈ គុណធម៌ សីលធម៌ ស្មារតី​គោរព​ច្បាប់​ព្រមទាំង​ការយល់ដឹង​អំពី​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ឱ្យដល់​ក្មួយៗ​សិស្សានុសិស្ស​ឲ​ដើម្បីឱ្យ​ពួកគេ ក្លាយជា​មិត្ត​ល្អ កូន​ល្អ​និង​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ​ជាពិសេស​ក្នុង​បរិការណ៍​នៃ​ការរីកចម្រើន​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា ដូច​ពេលបច្ចុប្បន្ន ដែល​ទន្ទឹមនឹង​ការ​ផ្តល់នូវ​ចំណុច​វិជ្ជមាន​ជាច្រើន ប៉ុន្តែ​ក៏បាន​នាំមក​នូវ​ចំណុច​អវិជ្ជមាន​មួយចំនួន​ផងដែរ ដូចជា បញ្ហា​ព័ត៌មាន​មិន​ពិត និង​អំពើ​ល្មើស​ផ្សេងៗ​ក្នុង​បណ្តាញ​អ៊ីនធឺណិត​ជាដើម​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា ការសម្ពោធ គឺជា​និមិត្តរូប​នៃ​ការអបអរសាទរ ប៉ុន្តែ​អ្វីដែល​សំខាន់​ជាង​នេះ គឺជា​ផល​ជាក់ស្តែង​នៃ​ការប្រើប្រាស់​សមិទ្ធផល​ទាំងនេះ ដើម្បី​បម្រើ​ដល់​វិស័យ​អប់រំ ដែលជា​វិស័យ​អាទិភាព​សំខាន់ រួមចំណែក​ក្នុង​ធានា​និរន្ត​ភាព​នៃ​ការអភិវឌ្ឍ​និង​ឯករាជ្យ​ម្ចាស់ការ​របស់​ប្រទេស​យើង​ដែល​កំពុង​បន្ត​វិ​វ​ឌ្ឍ​រីកចម្រើន​ទៅមុខ​ទាំង​ផ្នែក​សង្គម​-​សេដ្ឋកិច្ច ជាពិសេស​ភាពជឿនលឿន​នៃ​បច្ចេកវិទ្យា​។​ឯករាជ្យ​ម្ចាស់ការ​ក្នុងន័យនេះ​សំដៅ​ដល់​សមត្ថភាព​របស់ កូន​ខ្មែរ​ក្នុង​ការដឹកនាំ​គ្រប់គ្រង លើ​គ្រប់​វិស័យ​ទាំង​អស់ទាំង​ផ្នែក​រដ្ឋ និង​ឯកជន ព្រោះ​ចំណេះវិជ្ជា ជា​សិទ្ធិអំណាច ជា​ឥទ្ធិពល​និង​ជា​លទ្ធភាព​នៃ​ជម្រើស​ក្នុងការ​គ្រប់គ្រង​ដំណើរ​ជីវិត​របស់​យើង​។​ទ​ន្ទឺ​ម​គ្នា​នេះ​ការទទួលបាន​ឱកាស​នៃ​ការអប់រំ​ស្មើគ្នា​សម្រាប់​បុរស​-​ស្ត្រី ក៏បាន​នាំមក​នូវ​សង្គម​មួយ​ដែលមាន​សមភាព ការប្រកួតប្រជែង និង​ភាព​ច្នៃប្រឌិត​ខ្ពស់ ដែលជា​ចលករ​នៃ​ការអភិវឌ្ឍ​រីកចម្រើន​ជឿនលឿន ដូចដែល​កើតមានឡើង​ក្នុងពេល​បច្ចុប្បន្ន​។

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​ការអបអរសាទរ​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំពោះ​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​ជាច្រើន​ក្នុងថ្ងៃនេះ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ទាំងពីរ សម្រាប់​ក្មួយៗ​សិស្សានុសិស្ស​នៅក្នុង​រាជធានី​ភ្នំពេញ និង​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ទាំងពីរ ដែលជា​និច្ច​ជា​កាល​តែង​បាន​យកចិត្តទុកដាក់​គិតគូរ​អំពី​ការអភិវឌ្ឍ​វិស័យ​អប់រំ​និង​ការបណ្តុះ​ធនធានមនុស្ស​។​ក្នុង​ក្របខណ្ឌ ទូទាំងប្រទេស​អគារសិក្សា​ដែលជា​អំណោយ​របស់​សម្តេច​ទាំងពីរ​មាន​ប្រមាណ​ជិត​៥០០០​ខ្នង​ហើយ​ក្នុងនាម​នាយករដ្ឋមន្ត្រី​សម្តេច​តេ​ជោ​ក៏​តែង​បានផ្តល់​អាទិភាព​លើក​ត្តា​មនុស្ស​ដោយបាន​ណែនាំ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​លើ​ការពង្រឹង​ប្រព័ន្ធ​អប់រំ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ទាំង​ទីក្រុង និង​ជនបទ ជាពិសេស​តំបន់​ដាច់ស្រយាល និង​តំបន់​ជាប់​ព្រំដែន​៕​សរន​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.