ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ព្រះមហាក្សត្រពេញព្រះទ័យ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ព្រះមហាក្សត្រពេញព្រះទ័យ ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ បានបង្ហាញនូវទឹកព្រះទ័យមីតិសោមនស្សរីករាយជាខ្លាំង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។ ព្រះអង្គ បានមានព្រះរាជបន្ទូលទៀតថា ដោយសារជោគជ័យនេះ ធ្វើឱ្យរាល់សកម្មភាពសង្គមជាតិងើបឡើងវិញ ហើយបានចាប់ដំណើរការងារការងារគ្រប់វិស័យ។

ជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាតខ្លាំងនៅកម្ពុជានៅចុងឆ្នាំ២០២០ ហើយបន្តរាតត្បាតកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២១ ក្រោយព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ។ សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងយ៉ាងខ្លាំងដោយមិនគិតពេលយប់ ឬពេលថ្ងៃនេះឡើយ ក្នុងការដឹកនាំ គ្រប់គ្រង និងបញ្ជា លើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដោយអនុវត្តទាំងវិធានការសុខាភិបាល និងជំរុញការចាក់វ៉ាក់សាំង។ ទីបំផុតក្រោមការរួមកម្លាំងដ៏មុតមាំរវាងអគ្គមេបញ្ជាការកំពូលសម្តេចតេជោ និងសេនាធិការគ្រប់ផ្នែក ព្រមទាំងការចូលរួមរបស់ប្រជាពលរដ្ឋផងនោះ បានធ្វើឱ្យព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានបិទបញ្ចប់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។

ក្នុងព្រះរាជសារបើកបវេសនកាលនៃរដ្ឋសភានាព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលកោតសរសើរសម្តេចតេជយ៉ាងដូច្នេះ «ខ្ញុំព្រះករុណា ខ្ញុំសូមយកឱកាសនេះ ដើម្បីកោតសរសើរចំពោះការដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មកម្លាំងកាយចិត្តឥតឈប់ឈរ មានការសម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ ក្នុងភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍ការការពារខឿនសេដ្ឋកិច្ចជាតិបានយ៉ាងរឹងមាំ ទប់ស្កាត់អតិផរណា មានសុខដុមនីយកម្មលើគ្រប់ជាតិសាសន៍ និងការលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ»។

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលទៀតថា «ឧត្តមប្រយោជន៍ដែលប្រជាជាតិទាំងអស់ បានទទួល នាំឱ្យប្រជារាស្ត្រកម្ពុជា ក៏ដូចជា ខ្ញុំព្រះករុណា ខ្ញុំមានការពេញចិត្ត ពេញព្រះទ័យណាស់ ចំពោះវឌ្ឍនភាពជាបន្តបន្ទាប់រហូតមកនេះ»។

ក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ទូលកោតសរសើររដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ដែលបានបន្តដឹកនាំរដ្ឋសភាយ៉ាងស្វាហាប់ក្នុងដំណាក់កាលឆ្លងរាលដាលនៃជំងឺកូវីដ១៩។ សមិទ្ធផលទាំងនេះ បានផ្តល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត មានសន្តិសុខសណ្តាប់ធ្នាប់ល្អស័ក្តិសមជាព្រះរាជាណាចក្ររុងរឿង និងខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។

បើទោះបីជាយ៉ាងណាព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ មេត្តាបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ដើម្បីទទួលបានសុខភាពល្អប្រសើរ បន្តប្រតិបត្តិការងារ និងប្រកបជីវភាពប្រចាំថ្ងៃ ទៅតាមគន្លងថ្មីជាមួយនឹងជំងឺរាតត្បាតកូវីដ១៩ ដែលមិនទាន់រលត់សាបសូន្យនៅឡើយនោះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.