ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន២០២នាក់ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន២០២នាក់ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងថា ការមករួមរស់ជាមួយគណបក្សប្រជាជន របស់បងប្អូននៅពេលនេះ គឺមិនមានការបង្ខិតបង្ខំឡើយ ។

លោកស្រី បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា និងប្រកាសបញ្ចូល សមាជិកបក្សចំនួន២០២នាក់ ស្រី១០៨នាក់ មកពីភូមិចំនួន៦ ក្នុងឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។

លោកស្រី បានកោតសរសើរចំពោះអាជ្ញាធរដែនដី ក្នុងការយកចិត្តទុកដាក់បម្រើការងារ ជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម និងសំណូមពរលើកទឹកចិត្ត ឲ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ដើម្បីរួមគ្នាធ្វើអំពើល្អបម្រើប្រជាជន និងជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោតទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា។

លោកស្រី បានសង្កត់ធ្ងន់ថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាល។
លោកស្រីបន្តថា ប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាពរបស់ប្រជាជន។ ផ្ទុយទៅវិញបើបាត់បង់សន្តិភាព នោះអ្វីៗគ្រប់យ៉ាងរួមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឲ្យបានជឿនលឿនលើគ្រប់វិស័យ នឹងត្រូវបាត់បង់ផងដែរ ដូច្នេះសន្តិភាពគឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។

លោកស្រីថា ពីព្រោះកត្តាសុខសន្តិភាពជាគន្លឹះ នៃការអភិវឌ្ឍន៍ ដែលធ្វើឲ្យប្រជាពលរដ្ឋ អាចរកស៊ីមានបានដោយរក្សា នូវសុវត្តិភាព សេ្ថរភាពល្អ នៅក្នុងសង្គមជាតិ ហេតុដូចនេះហើយ ទើបយើងត្រូវចូលរួមក្នុងការថែរក្សាសុខសន្តិភាព ឲ្យបានពេញលេញ ដោយមិនឲ្យរបូតពីដៃរបស់យើងឡើយ។

លោកស្រីបានបន្តទៀតថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេសអាស្រ័យ ដោយនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជា មានការប្រែប្រួលរីកចម្រើន និងមានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យដូចដែលយើងបានឃើញ ក្នុងបច្ចុប្បន្ននេះ។

ទន្ទឹមនឹងនោះដែរ លោកស្រី បានអរគុណដល់បងប្អូន ដែលសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយជឿទុកចិត្តលើការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងការដឹកនាំប្រទេសជាតិកម្ពុជាឆ្ពោះទៅ រកសន្ដិភាព ហើយការមករួមរស់ជាមួយគណបក្សប្រជាជនរបស់បងប្អូននៅពេលនេះ គឺមិនមានការបង្ខិតបង្ខំឡើយ ។

គូសបញ្ចាក់ថា ការប្រកាសបញ្ចូលសមាជិកបក្សចំនួន២០២នាក់ ស្រី១០៨នាក់ មកពីភូមិចំនួន៦ ក្នុងឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមមានភូមិក្រសាំង (ខ) ១១៥នាក់ ស្រី៥៩នាក់ ភូមិក្រសាំង (ក) ៧៩នាក់ ស្រី ៤៥នាក់ ភូមិស្លែងខ្ពស់ ៣នាក់ ស្រី ២នាក់ ភូមិសារី ៣នាក់ ស្រី១នាក់ ភូមិវាល ១នាក់ ស្រី១ និងភូមិសាន់គ (ក) ១ ស្រី ០៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.