ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

គ.ជ.ប បញ្ជាក់ថា គណបក្សភ្លើងទៀន ត្រូវប្រជាពលរដ្ឋប្ដឹងច្រើនជាងគេ រឿងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់

គ.ជ.ប បញ្ជាក់ថា គណបក្សភ្លើងទៀន ត្រូវប្រជាពលរដ្ឋប្ដឹងច្រើនជាងគេ រឿងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការចុះបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយទាំង១៧បក្ស ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ គណបក្សភ្លើងទៀនត្រូវបានប្រជាពលរដ្ឋប្ដឹងតវ៉ា និងប្ដឹងជំទាស់ច្រើនជាងគេ ព្រោះអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។

ក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការលុបបញ្ជីបេក្ខជនឈរឈ្មោះនៃគណបក្សភ្លើងទៀននៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប បានបញ្ជាក់ថា ក្នុងការបិទផ្សាយបញ្ជីដំបូងរបស់បេក្ខជននៃគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ជាទូទៅមានភាពត្រឹមត្រូវជាង៦០% ដែលគណបក្សនយោបាយបានយកចិត្តទុកដាក់អនុវត្តទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ចំណែកឯបញ្ហាសេសសល់ជាងជិត៤០%ទៀត គ.ជ.ប បាននិងកំពុងបន្តដោះស្រាយនូវបញ្ហាទាំងនោះ។

លោកបានបន្តថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៅទូទាំងប្រទេសទទួលបានបណ្ដឹងចំនួន១៤៦បណ្ដឹង ហើយនៅគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទូទាំងប្រទេស ទទួលបាន៧បណ្ដឹង ចំណែកឯនៅ គ.ជ.ប ទទួលបាន៨៧បណ្ដឹង។ លោកថ្លែងថា ក្នុងចំណោមនោះ គឺគណបក្សភ្លើងទៀនរងបណ្ដឹងពីប្រជាពលរដ្ឋច្រើនជាងគេ ដោយសារអនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

លោក ហង្ស ពុទ្ធា បានបន្តថា ការដោះស្រាយបណ្ដឹង គឺយ៉ាងយូរ៣ថ្ងៃបន្ទាប់ពីទទួលបានបណ្ដឹង គ.ជ.ប នឹងរៀបចំការដោះស្រាយជូន។ ដំណើរការសវនការសង្ខេប ឬដំណើរការសាធារណៈ គឺប្រព្រឹត្តទៅដោយផ្អែកទៅលើអង្គហេតុ និងអង្គច្បាប់ ដែល គ.ជ.ប មានគោលការណ៍អនុវត្តដោយត្រឹមត្រូវតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ឈ្មោះបេក្ខជនមួយចំនួន គ.ជ.ប បានលុបចេញដែរ។

លោក សោម សូលីដា អគ្គលេខាធិការរង គ.ជ.ប បានបន្ថែមដែរថា «ក្រៅពីគណបក្សភ្លើងទៀនដែលអនុវត្តខុសពីច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតច្រើនករណីជាងគេនោះ គឺមានគណបក្សមួយចំនួនទៀត គ្រាន់តែ គ.ជ.ប មិនមានចេតនាបង្ហាញឈ្មោះគណបក្សទាំងនោះនោះទេ ប៉ុន្តែដោយសារសន្និសីទសារព័ត៌មានថ្ងៃនេះនិយាយពាក់ព័ន្ធនឹងគណបក្សភ្លើងទៀនទៅហើយ គ.ជ.ប ក៏អាចបង្ហាញតែគណបក្សនេះប៉ុណ្ណោះ»។

កន្លងមក គ.ជ.ប បានសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (សេចក្ដីសម្រេចលើសំណុំរឿងលេខ ០៥១) គឺដោយសារបញ្ជីបេក្ខជនឈរឈ្មោះនោះគ្មានគុណភាព ក្លែងបន្លំឯកសារ និងមានសំណុំរឿងនៅឃុំ-សង្កាត់មួយចំនួនទៀត។

លោក សោម សូលីដា បានពន្យល់ថា គណបក្សនយោបាយដែលចង់ដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវមកចុះបញ្ជីបេក្ខជនឈរឈ្មោះនៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២២។ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវពិនិត្យមើលពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនីមួយៗ (រយៈពេល១ថ្ងៃ)។ បន្ទាប់មក គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត នឹងបិទផ្សាយបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនីមួយៗនៅស្នាក់ការគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតនីមួយៗ ដែលមានរយៈពេល៣ថ្ងៃ ដើម្បីប្រជាពលរដ្ឋផ្ដល់មតិ ហើយនៅអំលុងពេលនោះដែរ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតនឹងដំណើរការនីតិវិធីនៃការពិនិត្យលើបញ្ជីបេក្ខជនឈរឈ្មោះទាំងនោះ រយៈពេល៧ថ្ងៃ។ រយៈពេល៧ថ្ងៃនេះ ប្រសិនបើមានបញ្ហាដោះដូរ ភាពមិនប្រក្រតី ឬក៏មានភាពមិនច្បាស់លាស់នៅក្នុងឯកសារចុះបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សណាមួយនោះ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតនឹងអញ្ជើញតំណាងគណបក្សនយោបាយនោះមកកែតម្រូវឯកសាររបស់គណបក្សខ្លួន ដែលមានរយៈពេល៥ថ្ងៃ។ ប៉ុន្តែប្រសិនបើបញ្ជីបេក្ខជនឈរឈ្មោះនៃគណបក្សនយោបាយពុំមានបញ្ហា ឬគ្មានការផ្ដល់មតិពីប្រជាពលរដ្ឋទេនោះ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតនឹងចាប់ផ្ដើមបិទផ្សាយបញ្ជីបេក្ខជនឈរឈ្មោះដំបូង រយៈពេល៣ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋប្ដឹងជំទាស់ទៅលើបេក្ខជនម្នាក់ៗ ឬប្ដឹងជំទាស់ទៅលើបញ្ជីបេក្ខជនឈរឈ្មោះទាំងមូលតែម្ដង។ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រសិនបើក្នុងករណីដែលអត់មានបណ្ដឹងទេ នោះបញ្ជីបេក្ខជនឈរឈ្មោះដំបូងនឹងក្លាយទៅជាបេក្ខជនឈរឈ្មោះផ្លូវការ ប៉ុន្តែប្រសិនបើមានប្រជាពលរដ្ឋប្ដឹងតវ៉ាទៅលើបេក្ខជនឈរឈ្មោះដំបូងទៅកាន់ គឃ.សប ឬទៅកាន់ គ.ជ.ប នោះ គ.ជ.ប ក៏ដូចជា គឃ.សប នឹងបើកការជំនុំជម្នះទៅលើពាក្យបណ្ដឹងនោះ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ ចំពោះគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនោះមានចំនួន១៧គណបក្ស៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.