ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើអ្នករាយការណ៍ពិសេស ថ្លឹងថ្លែងឲ្យស្មើភាពរវាងរបាយការណ៍រដ្ឋាភិបាល និងភាគីប្រឆាំងជុំវិញបញ្ហាសិទ្ធិមនុស្ស 

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើអ្នករាយការណ៍ពិសេស ថ្លឹងថ្លែងឲ្យស្មើភាពរវាងរបាយការណ៍រដ្ឋាភិបាល និងភាគីប្រឆាំងជុំវិញបញ្ហាសិទ្ធិមនុស្ស 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូមិអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស បានស្មើដល់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ឱ្យថ្លឹងថ្លែងឲ្យបានស្មើភាពគ្នារវាងរបាយការណ៍រដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិលមួយចំ នួន ព្រមទាំងគណបក្សប្រឆាំងរដ្ឋាភិបាល ជំវិញរបាយការណ៍ស្តីពីការសិទ្ធិមនុស្ស មុនបញ្ជូនទៅទីក្រុងហ្សឺណែវ។

ការលើកឡើងរបស់ លោកកែវ រ៉េមី បានធ្វើឡើងក្នុងជំនួបជាមួយ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលផ្នែកសិទ្ធិមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូពីចម្ងាយ Zoom នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយពិភាក្សា ៣ចំណុច រួមមាន៖ ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ, លំហរប្រជាធិបតេយ្យនៅកម្ពុជា និងការដឹកនាំស្ថាប័នសិទ្ធិមនុស្សអាស៊ាន ដែលបានជជែកពន្យល់វែកញែកជាច្រើន។

លោក កែវ រ៉េមី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាល់របាយការណ៍របស់គាត់ (អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា) មុនបញ្ជូនទៅហ្សឺណែវ សូមឱ្យមានលក្ខណៈតុល្យភាព ថ្លឹងថ្លែងឱ្យបានស្មើគ្នា រឿងរបស់គាត់យកពីខាង NGO ឬគណបក្សមិនមែនរដ្ឋាភិបាល ប្រឆាំងនឹងរដ្ឋាភិបាលក៏ដោយ ខ្ញុំអត់ខ្វល់ ខ្ញុំថាសុំឱ្យគាត់យកទិន្នន័យពីយើង ដើម្បីបង្ហាញឱ្យឃើញពីភាពស្មើគ្នាថា នេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល បានធ្វើអញ្ចេះ បានប្រឹងប្រែងធ្វើដល់កម្រិតនេះ ហើយអ្នកឯងរិះគន់ អ្នកឯងរិះគន់ចុះ»។

ជាមួយគ្នានេះដែរ លោក កែវ រ៉េមី ក៏បានស្នើកុំឱ្យយល់ច្រឡំពីតួនាទីរបស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅតាមប្រទេសនីមួយៗឱ្យសោះ គឺត្រូវដឹងថា តួនាទីរបស់ពួកគាត់មកត្រូវតែរាយការណ៍បញ្ហាសិទ្ធិមនុស្ស ដោយមិនខ្វល់ពីការដឹកនាំរបស់រាជរដ្ឋាភិបាលនោះទេ។

បើតាមមេសិទ្ធិមនុស្សកម្ពុជា, ការធ្វើបែបនេះមិនមែនឱ្យអ្នករាយការណ៍ពិសេសធ្វើជាអ្នកនាំពាក្យឱ្យរាជរដ្ឋាភិបាលកម្ពុជាទេ តែជាការធ្វើឱ្យមានតុល្យភាពក្នុងរបាយការណ៍ដែលដាក់ទៅកាន់អង្គការសហប្រជាជាតិ។

«តួនាទីអ្នកធ្វើអ្វីធ្វើទៅ ប៉ុន្តែសូមអ្នកត្រូវដាក់របាយការណ៍របស់ខ្ញុំផង របាយការណ៍អ្នកឯងយកពីណាខ្ញុំអត់ដឹង ប៉ុន្តែយករបាយការណ៍របស់ខ្ញុំដាក់ផង គឺយកមកដាក់ឱ្យមានតុល្យភាព គឺជាជញ្ជីង អញ្ចឹងសូមឱ្យគាត់មានការជជែកគ្នាជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យបានលម្អិត អញ្ចឹងគឺគ្រាន់តែឱ្យច្បាស់ជាមួយគ្នា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក កែវ រ៉េមី។

សូមជម្រាបថា លោក Vitit Muntarbhorn ជនជាតិថៃ ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ជំនួសលោកស្រី រ៉ូ ណាស្មីត។ លោកបានចូលកាន់តួនាទីអ្នករាយការណ៍ពិសេសជាផ្លូវការ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១៕

 

 

យ
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.