ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

គ្មានសមាជិក G20 ណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញនោះទេ, នេះបើតាមក្រសួងការបរទេសចិន

គ្មានសមាជិក G20 ណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញនោះទេ, នេះបើតាមក្រសួងការបរទេសចិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ម៉ូស្គូ)៖ រុស្ស៊ីគឺជាសមាជិកដ៏សំខាន់មួយនៃក្រុមប្រទេស G20 ហើយគ្មានសមាជិកណាមួយមានសិទ្ធិបណ្ដេញរុស្ស៊ីចេញបានឡើយ។ ជាការលើកឡើង របស់អ្នកនាំពាក្យក្រសួងការបរទេសចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។

លោក វ៉ាង វិនប៊ីន (Wang Wenbin) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃពុធសប្ដាហ៍នេះ និងជាការឆ្លើយតបនឹង សំណួរពាក់ព័ន្ធនឹងព័ត៌មានដែលថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងវាយតម្លៃថាគួរ ឬមិនគួរដករុស្ស៊ីចេញពី G20។ លោកបន្ថែមថា G20 គឺជាវេទិកា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនាំឱ្យបណ្ដាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗជួបជុំគ្នា ហើយខណៈពិភពលោកកំពុងព្យាយាមស្ដារសេដ្ឋកិច្ចឱ្យងើប ចេញពីវិបត្តិ COVID-19, G20 មានទំនួលខុសត្រូវមិនអាចខ្វះបានក្នុងការដឹកនាំកិច្ចខិតខំប្រឹងនេះ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច កំពុងវាយតម្លៃថាតើរុស្ស៊ីគួរតែ បន្តស្ថិតនៅជាសមាជិកនៃក្រុមប្រទេស G20 ដែរឬយ៉ាងណា ក្រោយទីក្រុងម៉ូស្គូ ប្រើកម្លាំងយោធាលើអ៊ុយក្រែន ខណៈឥណ្ឌូណេស៊ីគឺជាប្រធាន ប្ដូរវេន G20 ក្នុងឆ្នាំ២០២២នេះ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.