ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

ម្តេចក្រឡាហោម ស ខេង ក្រើនរំលឹកមន្ត្រីរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានការបែងចែកនិន្នាការនយោបាយ

ម្តេចក្រឡាហោម ស ខេង ក្រើនរំលឹកមន្ត្រីរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានការបែងចែកនិន្នាការនយោបាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានធ្វើការណែនាំនិងក្រើន រំលឹកដល់មន្ត្រីរដ្ឋបាលសាធារណៈ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានការបែងចែង ឬ រើសអើងនិន្នាការនយោបាយអ្វី ជាដាច់ខាត។

សម្តេចក្រឡាហោម ស ខេង ថ្លែងបែបនេះក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លួវការ នូវសមិទ្ធិផលនានាជាច្រើនក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «បើយើងជាមេឃុំ ក្រុមប្រឹក្សាឃុំ ជំទប់ ស្មៀន មេភូមិ អ្នកដឹកនាំភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុស្តិ៍សុខភាព គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុង ខេត្ត គឺជាមន្ត្រីមុខងារសាធារណៈ ជារដ្ឋបាលសាធារណៈ ឬ ជាមន្ត្រីសាធារណៈ បានកសាងក្នុងការអភិវឌ្ឍន៍ដូចជាសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ ទំនប់ ប្រឡាយទឹក អណ្តូងទឹកស្អាត ជាដើម គឺបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា ដោយគ្មានការបែងចែកអ្វីឡើយ»។

សម្តេចក្រឡាហោម បានលើកឡើងទៀតថា កាលពីអតីតកាលស្រុកបាណន់ជាស្រុកមួយ ដែលមានការប្រទាញប្រទង់គ្នាដ៏ស្រួចស្រាវ ដែលកម្ពុជា បានឆ្លងកាត់សង្រ្គាមអស់ជាច្រើនឆ្នាំ ហើយសង្រ្គាមនេះបានបំផ្លាញសមិទ្ធផលផ្សេងៗ របស់ជាតិអស់គ្មានសល់ ហើយធនធានមនុស្ស ក៏ត្រូវបានបំផ្លាញទាំងស្រុងផងដែរ តែក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ កម្ពុជាមានឱកាសកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ដោយត្រូវចាប់ផ្តើមតាំងពីចំណុចសូន្យ រហូតមកដល់ពេលនេះមានការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ករណីពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩ ការសង្រ្គោះប្រជាពលរដ្ឋចេញផុតពីជំងឺកូវីដ១៩ បានទាន់ពេលវេលា តាមរយ:ការចាក់វ៉ាក់សាំងនិងផ្សព្វផ្សាយពីផលប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋ នូវវិធាការរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការរបស់ក្រសួងសុខាភិបាល «៣កុំ និង៣ការពារ» ជាប់ជាប្រចាំ។

សម្តេចក្រឡាហោម បានបន្តថា «ការសង្រ្គោះប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ១៩ គឺត្រូវធ្វើដោយគ្មានការបែងចែក គ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ព្រោះយើងជាអាជ្ញាធររដ្ឋបាលសាធារណៈ ត្រូវទទួលខុសត្រូវសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទៅដោយមិនមានការបែងចែកអ្វីនោះឡើយ»។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងដែលពាក់ព័ន្ធទៅនឹងការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋទូទៅបានទាន់វេលាតាមរយ:ក្រុម ការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលធ្វើឲ្យប្រជាពលរដ្ឋស្រលាញ់និងគាំទ្រ បោះឆ្នោតឲ្យបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសជាតិជាបន្តបន្ទាប់។

សូមជម្រាបថា សមិទ្ធិផលនានាជាច្រើនក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលសម្ពោធនៅថ្ងៃនេះរួមមាន៖

*អគារសិក្សាសាលាមត្តេយ្យសិក្សាអេឌីនិងហាប៊ីសេន មួយកន្លែង ស្ថិតនៅភូមិអន្លក់កោង ឃុំឈើទាល
*សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាល័យចំនួន១ខ្នងកម្ពស់២ជាន់និងសមិទ្ធផលនានាក្នុងវិទ្យាល័យសម្តេចក្រឡាហោម ស ខេង កន្ទឺ២ ស្ថិតក្នុងភូមិចម្ការអូរឃុំកន្ទឺ២ស្រុកបាណន់ ខេត្តបាត់ដំបង ដែលអគារសិក្សានិងសមិទ្ធផលក្នុងវិទ្យាល័យនេះ ចំណាយអស់ថវិការលើការសាងសង់ចំនួនជាង ២៤ម៉ឺនដុល្លារ ជាអំណោយ របស់សម្តេចក្រឡាហោម តាមរយៈក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់។

នៅរសៀលថ្ងៃដដែល សម្តេចបានបន្តសម្ពោធដាក់ឲ្យប្រើប្រាស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៖

*អគារវិទ្យាល័យតាគ្រាម១ខ្នងកម្ពស់ជាន់១២បន្ទប់អគារអនុវិទ្យាល័យសម្តេចក្រឡាហោម ស ខេង ឬស្សីរោទិ៍ ១ខ្នង៥បន្ទប់ស្ថិតក្នុងភូមិតាគ្រាមនិងអគារបឋមសិក្សាបុស្សម្ព័រ ១ខ្នង៦បន្ទប់
*ប្រឡាយប្រវែង ៣៦,៤០០ម៉ែត្រ ស្ពានបេតុង៨កន្លែង សំណង់សិល្ប:ការ១កន្លែង និងសំណង់ស្ទាក់ទឹក១កន្លែងស្ថិតនៅភូមិស្នឹងឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង សម្រាប់ជាប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សក្នុងការបង្រៀននិងបានរៀន ដើម្បីបង្កើននូវធនធានមនុស្សមានចំណេះដឹងកាន់តែមានគុណភាព៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.