ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

អភិបាលខេត្តកំពង់ស្ពឺ ចាក់បេតុងភ្ជាប់កម្រាលស្ពានបេតុង (អំពែភ្នំ) និងប្រកាសបើកការដ្ឋានជួសជុលផ្លូវចំនួន៥ខ្សែ ទូទាំងខេត្ត

អភិបាលខេត្តកំពង់ស្ពឺ ចាក់បេតុងភ្ជាប់កម្រាលស្ពានបេតុង (អំពែភ្នំ) និងប្រកាសបើកការដ្ឋានជួសជុលផ្លូវចំនួន៥ខ្សែ ទូទាំងខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ ស្ពានអំពែភ្នំ ឬហៅថាស្ពានពាម ដែលមានប្រវែង៣៦ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានអញ្ជើញចាក់បេតុងកម្រាលស្ពាន ដោយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ។

នាព្រឹកថ្ងៃទី២៣ ខែមីនាឆ្នាំ២០២២ ដដែលនេះ លោកអភិបាលខេត្តក៏បានប្រកាសបើកការដ្ឋានជួសជុលផ្លូវចំនួន ០៥គម្រោង ដែលមានប្រវែងសរុបជិត ២០គីឡូម៉ែត្រ បន្ថែមជូនប្រជាពលរដ្ឋក្នុងឪកាសចូលឆ្នាំថ្មីខាងមុខ ។ ពិធីនេះ ដែលមានថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍លើកឡើងថា សង្គ្រាមបានបង្កមហន្តរាយណ៍ដ៏វិនាសកម្ម ហិនហោចចំពោះកម្ពុជារហូត២ជំនាន់ បានធ្វើប្រទេសជាតិលិចលង់គ្មានសល់គ្រប់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ។ តែដោយសារតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមនយោបាយ ឈ្នះឈ្នះ ដែលដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបទទួលបានសន្តិភាពពេញលេញ ព្រមទាំងមានការអភិវឌ្ឍន៍ឡើងវិញគ្រប់ទីកន្លែងទូទាំងប្រទេស ។

លោកអភិបាលខេត្តមានប្រសាសន៍បន្តថា ជាក់ស្តែងក្រោមម្លប់នៃសន្តិភាព រដ្ឋបាលខេត្តកំពង់ស្ពឺ ពិតជាមានការអភិវឌ្ឍន៍ដ៏មានសក្តានុពល ជាពិសេសបងប្អូនមានការងារធ្វើស្ទើរគ្រប់ៗគ្នា ដែលផ្តល់ការរកចំណូលចិញ្ចឹមគ្រួសារបានយ៉ាងគាប់ប្រសើរ ។

លោក ស៊ូ ស៊ុន្ទរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ លើកឡើងថា ការចាក់បេតុងកម្រាលស្ពានអំពែភ្នំ ឬស្ពានពាម មានបណ្តោយប្រវែង ៣៦ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតលើផ្លូវខេត្តលេខ១៣០ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ពេលនេះសម្រេចបានប្រមាណ៨៨% ហើយ និងគ្រោងបញ្ចប់ការសាងសង់ក្នុង ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។

ដោយឡែក ការបើកការដ្ឋានជួសជុលផ្លូវចំនួន ០៥គម្រោង បន្តរួមមាន ៖
១ -ផ្លូវខេត្តលេខ១៤៣ ជួសជុលដោយក្បាលដីល្បាយថ្ម ប្រវែង ៣ ៣០០ម ស្ថិតក្នុងស្រុកគងពិសី ។
២ -ផ្លូវខេត្តលេខ១៤៣ ដោយក្រាលកៅស៊ូពីរជាន់ DBST ប្រវែង២ ៦០០ម (បន្តពីស្ពានល្បឿនលឿន) ក្នុងស្រុកសំរោងទង ។
៣-ផ្លូវខេត្តលេខ១៤៤០ ដោយក្រាលកៅស៊ូពីរជាន់ DBST ប្រវែង២៩០០ម ក្នុងស្រុកឧដុង្គ ។
៤ -ផ្លូវខេត្តលេខ១៤៤០ ដោយកាត់ជួសជុល ក្រាលកៅស៊ូDBST (Reseal) ប្រវែង ៥,៨៧៤គម ទំហំ៣៥ ២៤៤ម២ ក្នុងក្រុងច្បារមន និងស្រុកសំរោងទង ។
៥-ផ្លូវជាតិលេខ៤៤ ស្រោចកៅស៊ូ ២ស្រទាប់ DBST(Reseal) ប្រវែង ៥គម ទំហំ៥០០០០ម២ ក្នុងក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧដុង្គ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.