ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ត្រីរាជការកុំយកអ្នកកាសែតធ្វើជាសត្រូវ ត្រូវចេះសហការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ត្រីរាជការកុំយកអ្នកកាសែតធ្វើជាសត្រូវ ត្រូវចេះសហការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កោះកុង)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងក្នុងពិធី និងសិក្ខាសាលាស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ថា មន្ត្រីរាជការកុំយកអ្នកកាសែតធ្វើជាសត្រូវ ពេលមានការសួរនាំពីអ្នកសារព័ត៌មាន ពោលត្រូវរួមសហការគ្នាក្នុងការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក ទើបព័ត៌មានមានភាពជោគជ័យ និងសុក្រិត្យ។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា ក្រសួងព័ត៌មានបានឯកភាព និងបន្តចូលរួមខំដំណោះស្រាយបញ្ហាប្រឈម និងកង្វះខាតនានា។ មួយវិញទៀតសូមប្រធានមន្ទីរ អង្គភាព បង្កើតអ្នកនាំពាក្យសម្រាប់ឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងអ្នកនាំពាក្យរដ្ឋបាលខេត្ត នាងស្រួលក្នុងការទំនាក់ទំនងសាធារណៈ ហើយត្រូវផ្សព្វផ្សាយព័ត៌មានជាប្រចាំ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ត្រូវព្យាយាមដាក់ព័ត៌មានពិតជូនដល់សាធារណជន។

លោកថា «អ្នកនាំពាក្យត្រូវឆ្លើយតបឲ្យទាន់ពេលវេលា ក្នុងន័យបន្តផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់មូលដ្ឋាន និងសាធារណជន»។

លោករដ្ឋមន្ត្រី បានជូនយោបល់ និងការណែនាំថា «អ្នកសារព័ត៌មានមុនសរសេរព័ត៌មានឲ្យមានសុក្រឹត្យ យើងត្រូវចុះយកព័ត៌មានឱ្យដល់ទីកន្លែងហ្នឹង រកប្រភពឱ្យបានច្បាស់លាស់ និងធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរដែនដី ដែលជាអ្នកនាំពាក្យក្នុងការផ្ដល់ព័ត៌មានច្បាស់ការ ជូនដល់អ្នកសារព័ត៌មានយើង ដើម្បីសរសេរព័ត៌មានឲ្យមានតម្លាភាពល្អ ច្បាស់ការជាក់លាក់ ចៀសវៀងការសរសេរព័ត៌មានបំប៉ោងជាលក្ខណៈក្លែងក្លាយនាំឲ្យមានបញ្ហាដល់ខ្លួន»។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង បានរៀបចំបើកសិក្ខាសាលាស្តីពី «ការិយាល័យព័តមានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ក្រោមអធិបតីភាពលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ត្រីរាជការចំនួន៤ខេត្តផងដែរ។

លោក ផៃ ស៊ីផាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់រដ្ឋបាលខេត្តកោះកុង ជាពិសេសលោកស្រីអភិបាលខេត្ត ដែលបានផ្ដល់ការអនុញ្ញាតដល់ក្រុមការងាររបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏ដូចជារូបលោកផ្ទាល់មានលទ្ធភាព ក្នុងការរៀបចំសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ក្នុងរយៈពេលពីរថ្ងៃនេះ ដោយមានវត្តមានដ៏ច្រើនកុះករ ពីសំណាក់អស់លោក លោកស្រីជាមន្ត្រីនាំពាក្យសាលាខេត្ត និងប្រធានមន្ទីរអង្គភាពជុំវិញខេត្តទាំង៤ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប។

លោកបានបន្ថែមថា «នេះគឺជាការបង្ហាញនូវការលើកទឹកចិត្តយ៉ាងក្លៀវក្លា និងផ្ដល់ភាពកក់ក្តៅយ៉ាងក្រៃលែងដល់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកិច្ចបន្តពង្រឹងការអភិវឌ្ឍន៍តួនាទីភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទះប្រាជ្ញាយ៉ាងមុះមុត និងរួមចំណែកលើអភិបាលកិច្ចល្អនៃវិស័យព័ត៌មានក្នុងកិច្ចការពារសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍដ៍ផុសផុល ក្រោមមគ្គុទ្ទេសភាពដល់ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្ដេចតេជោបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពស្ថេរភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ»។

សូមបញ្ជាក់ថា ព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវការអនុវត្តនយោបាយកែទម្រង់មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន ស្មារតីនៃគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋាន ផ្ទាល់ក្នុងការផ្សព្វផ្សាយបំផុសស្មារតីនយោបាយនិងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវ ដំណោះស្រាយនៃបញ្ហាប្រឈមនានា នៅតាមមូលដ្ឋានទាំងដោយផ្ទាល់ (វេទិកាសាធារណៈ) និងដោយប្រយោល (រលកធាតុអាកាស) ដែលមានមន្ទីរជំនាញរួមសហការយ៉ាងជិតស្និទ្ធក្នុងកិច្ចក្តោបក្តាបនិងគ្រប់គ្រងមតិសាធារណៈពស់ ទៅរកប្រសិទ្ធភាពឯកភាពនិងសាមគ្គីភាពរវាងរាស្ត្រនិងរដ្ឋមូលដ្ឋានមកកាន់ថ្នាក់ជាតិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.