លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ដឹកនាំកម្លាំងត្រៀមការពារ សន្តិសុខ សណ្តាប់ធ្នាប់ ពិធីសម្ពោធ
(ខេត្តកណ្តាល)៖ នៅរសៀលថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ក្រោយពីប្រជុំចប់ នៅសាលប្រជុំសាលាខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្ដាល បានដឹកនាំកងកម្លាំងនគរបាលនៃស្នងការដ្ឋា ននគរបាលខេត្តកណ្តាលចូលគោលដៅត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសសម្ពោធកំណាត់ផ្លូវជាតិលេខ ២១ ប្រវែង៦៣.៦គីឡូម៉ែត្រ (រង្វង់មូលតាខ្មៅ-ស្ពានជ្រៃធំ) នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា៕













