ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

រដ្ឋបាលខេត្តកំពង់ធំ រួមគ្នាពិនិត្យ វាយតម្លៃសមិទ្ធផលបញ្ហាប្រឈម និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២២

រដ្ឋបាលខេត្តកំពង់ធំ រួមគ្នាពិនិត្យ វាយតម្លៃសមិទ្ធផលបញ្ហាប្រឈម និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានខិតខំប្រឹងប្រែង និងរួមគ្នាធ្វើការពិនិត្យវាយតម្លៃអំពីបញ្ហាប្រឈមដែលនៅសេសសល់សម្រាប់ជាមូលដ្ឋាន ក្នុងការកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២២ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោក ឈុន ឈន់ បានថ្លែងក្នុងកម្មពិធីសន្និបាត «បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២២» របស់រដ្ឋបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៩ កងកម្លាំងទាំងប្រភេទ លោកមេឃុំទូទាំងខេត្តកំពង់ធំ នៅភោជនីដ្ឋានរស្មីចាន់ពេញវង់។

លោក ឈុន ឈន់ បានបន្ថែមថា ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទរួមទាំងការប្រយុទ្ធប្រឆាំង អំពើភាវរកម្ម និងហិរញ្ញប្បទានភេរវកម្មការប្រឆាំងការសម្អាតប្រាក់ការប្រយុទ្ធប្រឆាំងសកម្មភាពខុសច្បាប់ ដែលពាក់ព័ន្ធ នឹងការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ការប្រយុទ្ធប្រឆាំងសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទផ្សេងទៀត ព្រមជាមួយនឹងការបន្ត ជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ជាមួយគ្នានេះលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ចំណុចស្នូលនិងបរិស្ថានគ្រប់ដប់លើនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺការបង្កើនល្បឿនកែទម្រង់អភិបាលកិច្ចគោលដៅយុទ្ធសាស្ត្រនៃអភិបាលកិច្ច គឺការធ្វើទំនើបកម្មស្ថាប័នរដ្ឋនិងការអភិវឌ្ឍប្រកបដោយបរិយាបទសមធម៌និងយុត្តិធម៌តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយ សេដ្ឋកិច្ចនិងរដ្ឋបាលក្នុងការដឹកនាំគ្រប់គ្រងនិងចាត់ចែងកិច្ចការប្រទេសជាតិ ជាពិសេសការធានា និរន្តរភាពនូវតួនាទី និងដំណើរការរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើអត្ថប្រយោជន៍ប្រជាជនជាស្នូល និងលើ ការកសាងជាតិ។

លោកបានបន្តថា ត្រូវធ្វើការពង្រឹងសុវត្ថិភាពចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈរួមទាំងការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យ មិនស្របច្បាប់ និងលុបបំបាត់រថយន្តដឹកជញ្ជូនធំៗ ដែលកែច្នៃខុសបច្ចេកទេសនៃប្រទេសខាងក្នុង ការដឹកជញ្ជូន ដែលនាំឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងការបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។

បន្ថែមពីនេះទៀត ការបន្តពង្រឹងការអនុវត្តច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍តាមរយៈការពិតស្កាត់លំហូរជនអន្តោ ប្រវេសន៍នៅតាមព្រំដែន អាកាសយានដ្ឋាន និងព្រំដែនទឹកជាមួយនឹងការស្រាវជ្រាវរកជនអន្តោប្រវេសន៍ខុសច្បាប់ ដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ជូនទៅប្រទេសដើមវិញ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.