ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

លោកស្រី ឱ វណ្ណឌីន ប្រកាសច្រានចោលការប្រឌិតព័ត៌មានថា ចាក់វ៉ាក់សាំងនាំឱ្យកើតជំងឺមហារីក និងចាត់ទុកការញុះញង់នេះជាការបង្កមហន្ដរាយដល់សង្គម 

លោកស្រី ឱ វណ្ណឌីន ប្រកាសច្រានចោលការប្រឌិតព័ត៌មានថា ចាក់វ៉ាក់សាំងនាំឱ្យកើតជំងឺមហារីក និងចាត់ទុកការញុះញង់នេះជាការបង្កមហន្ដរាយដល់សង្គម 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក១៩) និងជាប្រធានអនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) បានប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលកើតចេញពី ជនខិលខូច ដោយប្រឌិតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាំឱ្យកើតជំងឺមហារីកឈាម និងបានចាត់ទុកចំពោះការប្រឌិតព័ត៌មាននេះជាការញុះញង់បង្ករជា មហន្ដរាយដល់សង្គមជាតិ។

លោកស្រី ឱ វណ្ណឌីន បានប្រកាសច្រានចោលដូចនេះ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅក្នុងពិធីប្រកាសបើកយុទ្ធនាការជាតិអប់រំសុខភាព ក្រោមប្រធានបទ «វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ឆ្លងលឿនខ្លាំងជាងមុន អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ ដែលបានរៀបចំនៅសាលាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា
លោកស្រី Foroogh Foyouzat តំណាងអង្គការ UNICEF ប្រចាំកម្ពុជា, លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោកស្រី ឱ វណ្ណឌីន ថ្លែងដូចនេះថា «ឥលូវមានបញ្ហាអ្នកដែលដើរផ្សព្វផ្សាយថា កុំឱ្យទៅចាក់វ៉ាក់សាំងថែមធ្វើអីទៀត បើបានចាក់វ៉ាក់សាំងរួចហើយ ចាក់ហើយនៅ ឈឺដដែល [..] និងមានជនខិលខូចគាត់ដើរផ្សព្វផ្សាយថា ចាក់វ៉ាក់ទៅវាបង្កើតទៅជាជំងឺមហារីកឈាម វាបង្កើតទៅជាមហារីកកោសិកា ដែលវាខុសពីលក្ខណៈបច្ចេក ទេសត្រឹមត្រូវពិតប្រាកដ»។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់បន្ថែមទៀតថា ការដែលមានព័ត៌មានប្រឌិតពីជនខិលខូច ដែលបំផុសចលនាមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង គឺជាការខុសឆ្គង ធំណាស់ និងជាការបង្ករជាគ្រោះមហន្តរាយដ៏ធំទៅដល់ប្រជាពលរដ្ឋ និងបង្ករមហន្តរាយទៅដល់សុខភាពសាធារណៈ និងដល់សង្គមជាតិផងដែរ។

លោកស្រី បានអះអាងដែរថា បុគ្គលអ្នកប្រឌិតព័ត៌មានទាំងនោះ មិនមែនមិនដឹងពីផលប្រយោជន៍នៃការចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែមានបំណងផ្សេង គឺចង់ឱ្យអង្គទីករ ការពារក្នុងខ្លួនរបស់ប្រជាពលរដ្ឋធ្លាក់ចុះ និងមានការឆ្លង និងផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ ដែលយើងមិនអាចមើលរំលងបានទេ, ហើយអ្នកដែលបានដើរផ្សព្វផ្សាយនោះ នឹងធ្វើការទម្លាក់កំហុសទៅលើការដាក់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩តែម្តង។

លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំមានការធ្វេសប្រហែសឱ្យសោះប្រសិនដល់ពេលហើយសូមទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដោយ វ៉ាក់សាំងទាំងអស់នៅកម្ពុជា សុទ្ធតែជាវ៉ាក់សាំងដែលមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោករួចទៅហើយ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៧៨៨,២៦៨នាក់។ ក្នុងនោះរួមមាន៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៦០,០១៨នាក់, ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨២៨,៧៨៨នាក់, ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៤១,២៩០នាក់, អាយុ៥ឆ្នាំ ៣៧១,៩០៤នាក់ និងអាយុ៣ឆ្នាំដល់៥ឆ្នាំ ២៨៦,២៦៨នាក់៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.