ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ! ==> អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅខេត្តកំពង់ឆ្នាំង រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បើកយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅខេត្តកំពង់ឆ្នាំង រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានអញ្ជើញជាអធិបតីភាព ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងសិស្សានុសិស្សចូលរួមជាច្រើននាក់។

លោកស្រី មឹន មាណវី បានលើកឡើងថា «ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានរបួស ពិការ ការបាត់បង់ជីវិត និងខូចខាតទ្រព្វសម្បត្តិលើដងផ្លូវ ថ្ងៃនេះយើងបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោក ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ក្នុងនាមគណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបើកបរដោយការប្រុងប្រយ័ត្ន ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក»។

លោកស្រី ក៏បានទទូចឲ្យបងប្អូនដែលបានមកចូលរួមស្ដាប់ និងពិសេសសិស្សានុសិស្ស ដែលបានទទួលការអប់រំស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលនេះ ពេលត្រឡប់ទៅវិញ បន្តអប់រំណែនាំដល់បង ប្អូនមាតាបិតា និងក្រុមគ្រួសារឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតមានលើដងផ្លូវ។

លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា ជាការពិតណាស់បច្ចុប្បន្ន វិស័យគមនាគមន៍ត្រូវបានរីកចម្រើនគ្រប់ទីកន្លែង ដោយឡែកខេត្តកំពង់ឆ្នាំងក៏បានរីកចម្រើនគួរកត់សម្គាល់ផងដែរ។ ប៉ុន្តែបើបានផ្លូវល្អ សូមបងប្អូនកុំភ្លេចគោរពច្បាប់ចរាចរណ៍ ដូចជា ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, ពាក់មួកសុវត្ថិភាព, គោរពសិទ្ធិអតិភាព, គោរពសញ្ញាចរាចរណ៍, បើកបរត្រូវប្រកាន់ស្តាំ, ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនចេញដំណើរ, មិនត្រូវផ្ទុកលើសទម្ងន់កំណត់, មិនត្រូវបើកបរលើសល្បឿនកំណត់, មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក, មិនត្រូវបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនិងគ្រឿងញៀន, មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់សំឡេងជាដាច់ខាត និងសូមបើកបរក្នុងស្មារតីប្រុងប្រយ័ត្ន ប្រកបដោយសីលធម៌ យោគយល់និងអធ្យាស្រ័យគ្នាទៅវិញទៅមក។

ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ លោកអភិបាលរងខេត្ត សំណូមពរឲ្យអនុវត្តវិធានការលើមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធណា ដែលមិនពាក់មួកសុវត្ថិភាព និងមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ ហើយត្រូវដាក់អវត្តមានចំណែកសិស្សានុសិស្សត្រូវអនុវត្តដូចគ្នានេះដែរ។

យោងតាមរបាយការណ៍របស់លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២១ និងរយៈពេល២ខែ ដើមឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន២៥ ករណីបណ្តាលឱ្យរបួសស្រាល៤៥នាក់ របួសធ្ងន់១៧នាក់ និងបង្ករឱ្យមានមនុស្សស្លាប់ចំនួន២៤ នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.