ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

ព័ត៌មានជាតិរដ្ឋមន្រ្តីព័ត៌មាន ជំរុញឲ្យបង្កើតមន្រ្តីអ្នកនាំពាក្យថ្នាក់ក្រោមជាតិ ឲ្យបានកាន់តែច្រើនបានផុស

ព័ត៌មានជាតិរដ្ឋមន្រ្តីព័ត៌មាន ជំរុញឲ្យបង្កើតមន្រ្តីអ្នកនាំពាក្យថ្នាក់ក្រោមជាតិ ឲ្យបានកាន់តែច្រើនបានផុស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព័ត៌មានជាតិរដ្ឋមន្រ្តីព័ត៌មាន ជំរុញឲ្យបង្កើតមន្រ្តីអ្នកនាំពាក្យថ្នាក់ក្រោមជាតិ ឲ្យបានកាន់តែច្រើនបានផុស

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឲ្យរដ្ឋបាលខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ចាំបាច់ត្រូវបង្កើតឲ្យមាន មន្រ្តីអ្នកនាំពាក្យថ្នាក់ក្រោមជាតិ ឲ្យបានកាន់តែច្រើន ក្នុងគោលបំណងដើម្បីឆ្លើយតបនឹងអ្នកសារព័ត៌មាន និងបកស្រាយរាល់ព័ត៌មានណា ដែលតានតឹងខ្លាំង។ កិច្ចការអ្នកនាំពាក្យ នៅតែជាស្នូលដ៏មានសារៈសំខាន់បំផុត ដែលត្រូវនាំគ្នាអនុវត្ត សម្រាប់ឃឿនរារាំងការពារប្រយោជន៍ដល់រដ្ឋបាលខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាពជំនាញ ចំពោះរាល់ការផ្សព្វផ្សាយព័ត៌ មានអំពីស្ថាប័នរបស់ផងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ads byInnity
ក្នុងពិធីបិទសិក្ខាសាលា ស្តីពី ការិយាល័យឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងនៅថ្ងៃទី ២២ ខែមីនានេះថា តាមអង្គភាព-មន្ទីរជំនាញ ចាំបាច់ត្រូវយកចិត្តទុកដាក់ បង្កើតឲ្យមានមន្រ្តីជាអ្នកនាំពាក្យមួយរូប ដោយរង់ចាំឆ្លើយតបព័ត៌មានបាន​ទាន់ពេលវេលា ព្រោះការធ្វើបែបនេះដើម្បីអាចបន្ថយភាពតានតឹង ចំពោះព័ត៌មានដែលផ្សព្វផ្សាយពីខ្លួន។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏ទាមទារដល់ថ្នាក់ដឹកនាំខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាពជំនាញ គប្បីមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះព័ត៌មានសព្វថ្ងៃ ហើយរាល់ការផ្សព្វផ្សាយព័ត៌មាន មិនមែនជារឿងលេងសើចបាននោះទេ ដោយ យោងតាមពាក្យស្លោក «លឿន ប្លែក រហ័ស ទុកចិត្តបាន នៅទីណា ពេលណាក៏បាន»។ ពិសេសជានេះទៀតនោះលោក ខៀវ កាញ្ញារីទ្ធ ក្រើនរំលឹកដែរថា សូមកុំយកអ្នកកាសែតជាសត្រូវ ហើយក៏យកអ្នកកាសែត ជាមិត្តភក្តិស្លាប់រស់ជាមួយ។ អ្នកកាសែត និងអ្នកនាំពាក្យ ប្រៀបដូចសន្លឹកប្រាក់តែមួយ។

ទន្ទឹមនោះ លោករដ្ឋមន្រ្តី យល់ឃើញថា ស្ថិតក្នុងបរិបទការងារ អភិបាលខេត្ត ក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជំនាញ ព្រមទាំងស្នងការនគរបាលខេត្តនីមួយៗ មានការងារភារកិច្ចច្រើនដោយពុំអាចឆ្លើយតបព័ត៌មានបានទាន់ពេលវេលានោះទេ ជួនពេលខ្លះទៀត ប្រសិនបើពេលខ្លះថ្នាក់ដឹកនាំមន្ទីរ-អង្គភាពទាំងមានអារម្មណ៍មិនល្អ និយាយផ្តល់ព័ត៌មានកាន់អ្នកកាសែត មិនសមប្រកបវាអាចបញ្ហាកាន់តែច្រើន។

ចំណែកឯលោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងដែរថា អភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន ជាកិច្ចពង្រឹងវេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្រ្ដីព័ត៌មាន និងមន្ទីរវិស័យជំនាញជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹងដល់សាធារណជន ឈានទៅការបង្កើតបាននូវតម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចាត់ទុកថា នេះជាកញ្ចក់ឆ្លុះបញ្ចាំងនូវការរួមចំណែកអនុវត្តនយោបាយ កែទម្រង់មុតស្រួច ក្នុងវិស័យព័ត៌មាននៅថ្នាក់មូលដ្ឋាន តាមស្មារតីនៃគោលនយោ​បាយវិមជ្ឍការ និងវិសហមជ្ឍការ ដែលជាការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមូលដ្ឋានផ្ទាល់ក្នុងការសន្ទនាឆ្លើយឆ្លង ផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋបាលមូលដ្ឋាន ដោយការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។

លោក ផៃ ស៊ីផាន ក៏មើលឃើញពីចំណុចខ្វះខាតមួយផងដែរ អំពីកិច្ចសហការរវាងមន្រ្ដីព័ត៌មាន និងមន្រ្ដីនៃមន្ទីរវិស័យជំនាញ នៅមានកង្វះខាតធនធានសម្រាប់វិជ្ជាជីវៈទាំងមន្រ្ដី សម្ភារៈ និងថវិកា ក្នុងការចុះយកប្រមូល និងផ្សព្វផ្សាយព័ត៌មាន នៅក្នុងមន្ទីរព័ត៌មាននៃខេត្តមួយចំនួន។

ចំពោះកិច្ចសហការរវាងមន្រ្ដីព័ត៌មាន និងមន្រ្ដីនៃមន្ទីរវិស័យជំនាញ ពុំទាន់មានភាពជិតស្និទ និងស៊ីសង្វាក់គ្នានៅឡើយ ដែលជាឧបសគ្គរាំងស្ទះដល់អ្នកនាំពាក្យ ឬមន្រ្ដីព័ត៌មាន ក្នុងការប្រមូល និងផ្សព្វ​ផ្សាយព័ត៌មាន ឲ្យបានទូលំទូលាយ និងទាន់ពេលវេលា។ ដោយឡែកមន្រ្ដីនាំពាក្យរបស់សាលាខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យ ត្រឹមកម្រិតជាកិច្ចការបន្ថែម លើភារកិច្ចស្នូល ដែលធ្វើឱ្យខ្វះលទ្ធភាព និងប្រសិទ្ធភាព ក្នុងការប្រមូល និងផ្សព្វផ្សាយព័ត៌មាន។

តែទោះយ៉ាងណាក៏ដោយ លោកប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជឿជាក់ថាសិក្ខាកាម ដែលមកទទួលចំណេះដឹងលើវិស័យព័ត៌មាន រយៈពេល ២ថ្ងៃ នឹងបន្ដអនុវត្តការងារផ្តល់ប័ត៌មានយ៉ាងសកម្ម និងយកចិត្តទុកដាក់ប្រកបដោយមនសិការ និងឧត្តមគតិខ្ពស់ ទទួលយកចំណេះដឹង និងការចែករំលែកបទពិសោន៍ទៅវិញទៅមក ក្នុងន័យចូលរួមកសាងប្រទេសជាតិ ឲ្យទទួលបានសុខសន្ដិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមលើគ្រប់វិស័យ ដោយផ្ដោតទៅលើការកែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី ៤ សំដៅពង្រឹងស្ថាប័នសាធារណៈ បង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ តាមរយៈវិស័យព័ត៌មាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.