ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រៀបចំពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីលួច ២ករណីផ្សេងគ្នា! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក ==> អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាល​ស្តីទី ខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង ៖ ព្រឹក​ថ្ងៃ​ទី ២១ ខែ​មេសា ឆ្នាំ​២០១៧ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាល​ស្តីទី នៃ​គណៈ​អភិបាលខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ អនុគណៈកម្មការ​ខេត្ត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​បាត់ដំបង បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ នៅក្នុង​ខេត្ត​បាត់ដំបង ។ ក្នុងនោះ ក៏​មាន​ការចូលរួម​ពី មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រួម​មាន​ព្រះ​រាជ្ញារ​ង កងកម្លាំងប្រដាប់អាវុធ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អភិបាល​ស្រុក​ចំនួន​៤ ដែល​ជាប់​នឹង​បឹង​ទន្លេសាប នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង ។​

​លោក ជូ​ង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​បាត់ដំបង មានប្រសាសន៍ថា បទ​ល​ល្មើស​នេសាទ​ដែល​បង្ក្រាប​បាន​ចាប់ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៧ នេះ​មាន​ចំនួន ១៣១​ករណី ព្រលែង​ត្រី ក្នុង​បឹង​ធម្មជាតិ​ចំនួន ៣២៥៨​គីឡូក្រាម ។

​ឯកឧត្តម​អភិបាល​ស្តីទី បាន​មានប្រសាសន៍ ស្នើ​ដល់​មន្ទីរ អង្គភាព និង​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ឲ្យបាន​ល្អ​ប្រសើរ ក្នុង​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​ដូច​ភ្លៀងរលឹម រាល់​ឧបករណ៍​នេសាទ​ខុសច្បាប់​ត្រូវ​ដុត​បំផ្លាញចោល និង​វែកមុខ​រក​មេខ្លោង ប្រមូល​វត្ថុតាង និង​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់ និង​សុំ​ឲ្យ​សហគមន៍​នេសាទ​ជួយ​សហការ និង​រាយការណ៍​ដល់​សមត្ថ​កិច្វ​ជា​បន្ទាន់ ក្នុងករណី​មាន​បទល្មើស ៕

 

img20170422c1 (3) img20170422c1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.