ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ បានជោគជ័យតាមផែនការ 

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ បានជោគជ័យតាមផែនការ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ បានដាក់ចេញនូវអនុសាសន៍ចំនួន៥ចំណុច ដើម្បីអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ទទួលជោគជ័យតាមផែនការកំណត់ បន្ទាប់ពីប្រកាសឲ្យអនុវត្តជាផ្លូវការ។

ក្នុងពិធីនេះសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាពិតជាទទួលបានបទពិសោធន៍គ្រប់គ្រាន់ សម្រាប់បន្តការកែទម្រង់ស៊ីជម្រៅ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ជាមួយនឹងរបៀបវារៈនានា នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិរហូតដល់ឆ្នាំ២០៣០។

ដូច្នេះដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក និងធានាដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ក្នុងនាមរាជរដ្ឋាភិបាល សូមផ្តល់នូវអនុសាសន៍ដូចខាងក្រោម៖

*ទី១៖ អំពីការបន្តលើកកម្ពស់ប្រសិទ្ធភាព និងចីរភាព នៃការគ្រប់គ្រងការងារកែទម្រង់ត្រូវបន្តបែងចែកឱ្យបានច្បាស់លាស់នូវតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវលើការផ្តល់សេវាសាធារណៈ ដែលត្រូវបានផ្ទេរពីក្រសួង-ស្ថាប័នថ្នាក់ជាតិ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរវាងថ្នាក់រដ្ឋបាលនីមួយៗ ដើម្បីរៀបចំគោលនយោបាយ និងការផ្តល់សេវា ក្នុងវិស័យនីមួយៗ។

គ.ជ.អ.ប. ត្រូវបន្តពង្រឹងការអនុវត្តតួនាទីរបស់ខ្លួន ដោយផ្សាភ្ជាប់ជាមួយកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀត ហើយត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងកែសម្រួលច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធឱ្យស្របទៅនឹងគោលនយោបាយ និងការវិវឌ្ឍនៃ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ គ.ជ.អ.ប ចាំបាច់ត្រូវសិក្សានូវជម្រើសសមស្របនានា សម្រាប់រៀបចំយន្តការស្ថាប័នជាក់លាក់នៅថ្នាក់ជាតិ ដែលជាយន្តការអចិន្ត្រៃយ៍ ធានាប្រសិទ្ធភាពនៃការដឹកនាំការសម្របសម្រួល ការតាមដានត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់។

*ទី២៖ អំពីការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀត តាមរយៈការរៀបចំឡើងវិញនូវមុខងារ រចនាសម្ព័ន្ធ និងប្រព័ន្ធ គ្រប់គ្រង នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ក្នុងការផ្តល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផ្អែកលើសក្តានុពល នៃមូលដ្ឋាននីមួយៗ ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការប្រកួតប្រជែង និងសមធ៌មសង្គម។

រដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខងារ ស្របតាមចរិតលក្ខណៈជាទីក្រុងធំដែល ហៅជាសកលថា ទីក្រុងមេត្រូប៉ូលីតែន ដើម្បីធានាដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលជាតម្រូវការស្របតាមកំណើនប្រជាជន និងសេវាទីក្រុង។

រដ្ឋបាលខេត្ត ត្រូវបន្តរៀបចំឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខងារ ស្របតាមចរិតលក្ខណៈជារដ្ឋបាលតំបន់ ដែលតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នថ្នាក់ជាតិ ហើយត្រូវគាំទ្រតាមដានត្រួតពិនិត្យលើការបំពេញការងាររដ្ឋបាលមូលដ្ឋាន ការផ្តល់សេវាសាធារណៈជាមួយ នឹងការគ្រប់គ្រងគម្រោងអភិវឌ្ឍ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់ ហើយដែលក្រុង ស្រុកមិនអាចមានលទ្ធភាពអនុវត្តបាន។ ចំពោះរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ត្រូវបន្តពង្រឹងឱ្យក្លាយ ទៅជារដ្ឋបាលមូលដ្ឋានជួរមុខ លើការផ្តល់សេវាចាំបាច់នានា ជូនប្រជាពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាននីមួយៗ។

ចំពោះប្រព័ន្ធអភិបាលកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាដែលជាតួអង្គទី១ ត្រូវបង្កើតឡើងតាមការបោះឆ្នោត ដើម្បីធ្វើជាតំណាងឱ្យសម្លេង និងផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ហើយមានតួនាទីធ្វើសេចក្តីសម្រេច ក្នុងក្របខណ្ឌ នៃសិទ្ធិអំណាច ដែលបានកំណត់ដោយច្បាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ហើយក៏អាចត្រួតពិនិត្យលើការអនុវត្តការងារគណៈអភិបាល ក្នុងការអនុវត្តការងារតាមការសម្រេចរបស់ខ្លួន។

តួអង្គទី២ គឺគណៈអភិបាលដែលត្រូវបានតែងតាំងដោយថ្នាក់ជាតិ ឱ្យទៅបម្រើការងារជាមួយក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែងការងារប្រចាំថ្ងៃ មានតួនាទីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ហើយមានតួនាទីធ្វើជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅក្នុងដែនសមត្ថកិច្ចខ្លួន។

*ទី៣៖ អំពីការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពិនិត្យ និងកែលម្អគោលការណ៍ និងកម្មវិធីនានាដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកទឹកចិត្តការបំពេញការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តល់ថវិកាបន្ថែមលើបៀវត្ស និងការឧបត្ថម្ភផ្សេងៗ ការដំឡើងកម្រិតថ្នាក់ និងឋានន្តរស័ក្តិ ក្នុងមុខតំណែងនានា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យសមស្របទៅនឹងមុខជំនាញ ដើម្បីធានាការគ្រប់គ្រងធនធាន មនុស្សប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ និងគ្មានការរើសអើង។

*ទី៤៖ អំពីធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយ នឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព។ គ្រប់ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវកាត់បន្ថយចំណាយដែលពុំមានតម្រូវការចាំបាច់ រួមទាំងគម្រោងវិនិយោគសាធារណៈ ដែលពុំទាន់ចាំបាច់ ដើម្បីធានាស្ថិរភាពថវិកាជាតិ ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺកូវិដ-១៩។

សាខាពន្ធដារ រាជធានី-ខេត្ត ត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដើម្បីប្រមូលចំណូល សារពើពន្ធនានា។ ទន្ទឹមនេះ ត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ចហិរញ្ញវត្ថុ ដើម្បីធានាថា ធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ស្របតាមច្បាប់និងលិខិតបទដ្ឋាននានា ដែលបានកំណត់។

*ទី៥៖ អំពីការរៀបចំ និងពង្រឹងអភិបាលកិច្ចឌីជីថល់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ច ឌីជីថល់នៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុង រដ្ឋបាលថ្នាក់ក្រោមជាតិ និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ព្រមទាំងធានាដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័ស ទាន់ពេលវេលា និងមានតម្លាភាព៕

 

យ
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.