ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យស្ថានភាពជំនន់​ទឹកភ្លៀង និងផលប៉ះពាល់នៅទូទាំងខេត្ត ដើម្បីត្រៀមជួយសង្គ្រោះពលរដ្ឋឱ្យបានទាន់ពេលវេលា ==> ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ

សម្តេចតេជោ ហ៊ុន សែន៖ បើមិនបានផ្ទេរអំណាច និងមុខងារទៅមូលដ្ឋានទេ មិនអាចធ្វើឱ្យការគ្រប់គ្រង បានល្អប្រសើរនោះឡើយ 

សម្តេចតេជោ ហ៊ុន សែន៖ បើមិនបានផ្ទេរអំណាច និងមុខងារទៅមូលដ្ឋានទេ មិនអាចធ្វើឱ្យការគ្រប់គ្រង បានល្អប្រសើរនោះឡើយ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រសិនបើអ្វីៗត្រូវទុកនៅថ្នាក់ជាតិ ដោយមិនបានផ្ទេរអំណាច និងមុខងារទៅមូលដ្ឋានទេនោះ មិនអាចធ្វើឱ្យការគ្រប់គ្រងបានល្អប្រសើរនោះឡើយ។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ថ្លែងបែបនេះនៅរសៀលថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដោយហៅកាត់ថា «កជទី២»។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងពីភាពជោគជ័យ នៃការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ គឺដោយសារមានការប្រគល់តួនាទី និងអំណាច ជូនទៅថ្នាក់ក្រោមជាតិនេះឯង។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ថ្នាក់មូលដ្ឋានកំពុងតែមានការកើនឡើងនូវការងារយ៉ាងច្រើន ហើយបទពិសោធន៍ជោគជ័យរយៈពេល ២ឆ្នាំ ការប្រយុទ្ធប្រឆាំងកូវីដ នោះគឺជាជោគជ័យនៃការបែងចែកការងារ និងការផ្ទេរអំណាចកាន់តែច្រើន ទៅកាន់មូលដ្ឋាន»។

សម្តេចបន្តថា «ចំណុចនេះ ប្រសិនបើអ្វីត្រូវរង់ចាំនៅថ្នាក់ជាតិ ហើយថ្នាក់ក្រោមជាតិមិនអាចធ្វើសកម្មភាពបាន ទៅតាមទំហំការងារ និងការឆ្លើយតបបន្ទាន់ទេនោះ យើងមិនអាចមានជោគជ័យ តាមរបៀបសព្វថ្ងៃនេះទេ ព្រោះជំងឺរាតត្បាតនេះវាធ្ងន់ធ្ងរពេក វាហួសពីលទ្ធភាព ដែលត្រួតត្រាបាន។ ក៏ប៉ុន្តែ ដោយសារយើងបានធ្វើជំហានមុន ដោយការផ្ទេរអំណាច និងបែងចែកមុខងារទៅមូលដ្ឋាន គឺមូលដ្ឋានបានប្រឹងប្រែងដើម្បីឆ្លើយតប ធ្វើឲ្យមូលដ្ឋាននីមួយៗ នៅក្នុងខេត្តខ្លះអត់មានការឆ្លងទេក្នុងមួយថ្ងៃៗ»។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ភាពជោគជ័យទាំងនេះដែរ មិនមែនបានមកពីថ្នាក់ជាតិទាំងអស់ទេ។ ថ្នាក់ជាតិ គឺជាអ្នកផ្តល់មធ្យោបាយ និងផ្តល់សិទ្ធិអំណាចឲ្យថ្នាក់មូលដ្ឋានចាត់ចែង។ សម្តេចបន្ថែមថា ក្នុងពេលថ្នាក់មូលដ្ឋានកំពុងទទួលខុសត្រូវ គឺថ្នាក់មូលដ្ឋានខ្វះកម្លាំង ដូច្នេះហើយបានជាត្រូវរៀបចំវិសោធនកម្មច្បាប់ ដើម្បីកំណត់ចំនួនអ្នកទទួលខុសត្រូវ ក្នុងក្របខណ្ឌគណៈអភិបាលខេត្ត និងស្រុក ផងដែរ៕

យ
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.