ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានក្រុមការងារអាំងទែប៉ូល សរសើរស្នាដៃបង្ក្រាបស្កេម និងបានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពីគម្រោងនាំគ្រួសារមកដើរកម្សាន្តនៅកម្ពុជា ==> ឧបនាយករដ្ឋមន្រ្តី ស សុខា ចែករំលែក​១០ចំណុច ក្នុងវេទិកាកម្រិតខ្ពស់ នៃសន្និសីទអន្តរជាតិ ICCOS-2026 ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិបង្ក្រាបបទល្មើស Online Scams ==> ពិធីប្រកាសបើកទទួលសំណើរដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 នៅសាលាឃុំបាក់ស្នាស្រុកបារាយណ៍ខេត្តកំពង់ធំត្រូវបានប្រធានគណៈកម្មការលទ្ធកម្មឃុំប្រកាសមិនទទួលយកសំណើរដេញថ្លៃដែលមាន៤ក្រុមហ៊ុននឹងត្រូវបានមកដាក់ដេញថ្លៃ! ==> កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត... ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ ==> សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីប្រគល់-ទទួលផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ==> ឯកឧត្តម​អភិបាលខេត្តស្វាយរៀងផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសស្គែមអនឡាញដល់សារព័ត៌មានជាតិ​ និងអន្តរជាតិចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់នៅអតីតទីតាំងកាស៉ីណូកាឡាក់ស៉ីក្រុងបាវិត... ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ ==> កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្របម្រើការព្យាបាលដ៏ទំនើប បានសាងសង់រួចរាល់ជាស្ថាពរហើយ ដោយត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវមន្ទីរពេទ្យដ៏ទំនើបថ្មីមួយទៀត នៅក្នុងរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថា ជាមន្ទីរពេទ្យលោកសង្ឃនោះ ត្រូវបានសាងសង់ និងបំពាក់បរិក្ខារ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជិត៤០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋខ្មែរទាំងមូល ចំពោះការទទួលបានសមិទ្ធផលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាមន្ទីរពេទ្យបំពាក់បរិក្ខារវេជ្ជសាស្ត្រដ៏ទំនើប។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កើតចេញពីចំណងទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីនៅជាក្មេងវត្ត សម្តេចធ្លាប់បានមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈនេះ។

* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជាមានសមត្ថភាព ធ្វើយ៉ាងណាឱ្យការផ្លាស់ប្តូរនេះមានភាពស្របច្បាប់។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចនឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្នុងក្រុងសៀមរាប និងពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះនៅសៀមរាប នៅដើមខែមេសា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ទីរពេទ្យល្អ តែគ្រូពេទ្យ និងការព្យាបាលត្រូវតែប្រឹងប្រែងធ្វើឱ្យបានល្អផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតសមត្ថភាពរបស់គ្រូពេទ្យជារឿងសំខាន់ បូករួមជាមួយការពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាបានការព្យាបាលកាន់តែប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសផ្តល់ជំនួយបន្ថែមនូវវ៉ាក់សាំងបង្ការជាជំងឺកូវីដ១៩ ចំនួន ២០លានដូសបន្ថែមទៀត ពីរដ្ឋាភិបាលចិន គឺជាធ្វើឱ្យកម្ពុជាធានាបាននូវចំនួនវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនរើសអើងវត្តមានវ៉ាក់សាំងនោះឡើយ ប្រទេសណាដែលផ្តល់ឱ្យ កម្ពុជាទទួលយកទាំងអស់។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យរៀបចំផែនការរំកិលក្នុងការចាក់វ៉ាក់សាំងជូនកុមារ ដែលមានអាយុគ្រប់៣ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រុមគ្រូពេទ្យឱ្យថែទាំមន្ទីរពេទ្យ និងបរិក្ខារទាំងឡាយក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដើម្បីធានាការប្រើប្រាស់បានយូរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងដឹងគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយគាំទ្រកែប្រែមន្ទីរពេទ្យព្រះកុសុមៈ ធ្វើឱ្យប្រសើរឡើងនូវការព្យាបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានចេញមុខសុំទោសប្រធានាធិបតីចិន ជំនួសនិស្សិតកម្ពុជា ដែលបានរត់ចេញពីប្រទេសចិន ពេលចិនរងការរាតត្បាតជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែររស់នៅអ៊ុយក្រែនមានចំនួន២៣គ្រួសារ។ សម្តេចមិនមានការណែនាំឱ្យជម្លៀសពលរដ្ឋទាំងនោះចេញនោះឡើយ គឺត្រូវរួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងពលរដ្ឋអ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន បានណែនាំគ្រូពេទ្យកម្ពុជា ឱ្យស្វែងយល់ និងទាញយកប្រយោជន៍ពីឱសថបុរាណចិន ដែលបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឱសថនេះបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិន ព្រមទាំងប្រទេសមានសេដ្ឋកិច្ចចម្រើនលូតលាស់ ជាពិសេសនៅមជ្ឈិមបូព៌ា។

* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានកិច្ចសហប្រតិបត្តិការជាមួយចិន ពន្លឿនការងារផលិតវ៉ាក់សាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចែករំលែកពិសោធន៍ទៅកាន់ប្រទេសជាមិត្តជាច្រើន ពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្តេចតេជោ បានបញ្ជាក់ថា ជោគជ័យរបស់កម្ពុជា គឺការចាក់វ៉ាក់សាំង ហើយការចាក់នោះឈរលើយុទ្ធសាស្ត្រផ្ការីក ពោលគឺចាក់ឱ្យជោកជាំ ដើម្បីបង្កើតភាពសាំក្នុងសហគមន៍។

* សម្តេចតេជោ ហ៊ុន សែន បានច្រានចោលខ្លឹមសារព័ត៌មានដែលត្រូវបានចែកចាយពាក់ព័ន្ធការបើកប្រាក់ខែមន្ត្រីរាជការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៨៖៤៣នាទីនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.